គ្រឿងផ្សំ
- ក្រសាំង ២ ផ្លែ
- ប្រហុក ១ ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់
- ម្ទេសទុំ ដាក់តាមចំណូលចិត្ត
- ខ្ទឹមសរ ២ កំពឹស
- ប៊ីចេង ១ ចុងស្លាបព្រាកាហ្វេ
- អំបិល ១ ចុងស្លាបព្រាកាហ្វេ
របៀបធ្វើ៖
-យកប្រហុកចញ្ច្រាំ ខ្ចប់ស្លឹក (ស្លឹកចេក ឬ ស្លឹកឈើផ្សេងៗ) ដុតអោយឆ្អិន។
- លីងម្ទេសទុំ និង ខ្ទឹមសឲ្យឆ្អិនល្អ បន្ទាប់មកដាក់ចូលក្នុងត្បាល់ បុកឲ្យម៉ត់ ដាក់សាច់ក្រសាំង ប៊ីចេង និង អំបិលចូល រួចបុកម្តងទៀត
-ចុងក្រោយដាក់ប្រហុកដែលបានដុត ហើយបុកលាយបញ្ជូលគ្នាឲ្យសពល្អជាកាស្រេច។
*បញ្ជាក់៖យើងអាចញ៉ាំជាមួយអន្លក់ ដូចជាទំពាំងស្ងោ ត្រប់ ត្រសក់ ស្ពៃក្តោប ត្រកួន និងបន្លែជាច្រើន។

