វិធីធ្វើជ្រក់ពងអង្រ្កង 

C
chhinphin
#វិធីធ្វើជ្រក់ពងអង្រ្កង 

☝️គ្រឿងផ្សំ៖ អង្រ្កង    ទំពាំងកំប៉ុង

✌️វិធីធ្វើ៖
-គេត្រូវដាំទឹកឲ្យពុះរួចដាក់អង្ក្រងស្រុសហើយស្រង់ចេញវិញ។ ទំពាំងចិតជាចំណិតៗក៏ត្រូវដាក់ស្ងោរ ស្រង់ទុកឲ្យត្រជាក់ និងហាសឲ្យស្ងួត។ បន្ទាប់ទៀតគេត្រូវដាំទឹកមួយឆ្នាំងទៀតបង់ប៊ីចេងបន្តិច អំបិលបន្តិច ស្ករបន្តិច រហូតពុះ សឹមទុកឲ្យត្រជាក់។ រួចយកទំពាំង និងអង្ក្រងស្រុសរួច ដាក់ចូល។

👉បញ្ជាក់ ជ្រក់ពងអង្ក្រង អាចទុកបានតែរយៈពេលជាង១សប្ដាហ៍ប៉ុណ្ណោះ។  ជ្រក់នេះដែរ យើងអត់សូវប្រើស្ករឲ្យទុកបានយូរ មិនអីចឹងវាឆាប់ជូរ។ តែបើគេដាក់ក្នុងទូរទឹកកកអាចដាក់បានច្រើនថ្ងៃ នៅពេលទទួលទាន គេអាចបន្ថែម ម្ទេសហឹរៗ ស្ករ ប៊ីចេង ឬគ្រឿងផ្សំផ្សេងៗ ទៅតាមចំណង់ចំនូលចិត្ត ៕

Comments