របៀបធ្វើ បុកទឹកគ្រឿង ឈ្ងុយឆ្ងាញ់

C
chhinphin
របៀបធ្វើ បុកទឹកគ្រឿង ឈ្ងុយឆ្ងាញ់
#គ្រឿងផ្សំ:
- ត្រីអាំង ឬ ត្រីស្ងោរ (បេះយកសាច់)
- ត្រីឆ្អើរ (បេះយកសាច់)
- ម្ទេស, ខ្ទឹមស ខ្ទឹមក្រហម, ត្រប់ពិជលំញង
- ជីគ្រប់មុខ (ហាន់ជាចំណិតតូចៗ)
- ទឹកប្រហុក
- ក្រូចឆ្មា (ច្របាច់យកទឹកទុកជាស្រេច)
- ប៊ីចេង, ស្កសរ, អំបិល
#បន្លែអន្លក់ខ្ចី: ស្ដៅ ផ្កាស្នោ ផ្កាកំប្លោក ស្ពៃកក្តោប ស្ពៃក្រញាញ់ កញ្ឆែត ត្រសក់ ត្រប់ ឬបន្លែផ្សេងៗតាមចំណូលចិត្ត
#វិធីធ្វើ:
1- ត្រីអាំង ឬ ត្រីស្ងោរ ត្រីឆ្អើរបេះរួចបុក ទុកមួយអន្លើ។
2- បន្ទាប់មកយក ម្ទេស, ខ្ទឹមស ខ្ទឹមក្រហម, ត្រប់ពិជលំញង លីញជាមួយគ្នាអោយឆ្អិនរួចយកទៅបុក ហើយដួសដាក់ច្របល់ជាមួយត្រីដែលបុកហើយ។
3- បន្ទាប់មកគ្រឿងផ្សំដែលមានទាំងប៉ុន្មានដាក់បញ្ចូលគ្នាទាំងអស់ ភ្លក់មើលតាមចំណូលចិត្ត ជាការស្រេច។
👉 ដួសទឹកគ្រឿងដាក់ចាន ហូបផ្ទាប់ជាមួយបន្លែអន្លក់ខ្ចី តាមចំណូលចិត្ត រឹតតែឆ្ងាញ់😋😘

Comments