តើការគ្រប់គ្រងហិរញ្ញវត្ថុ និងការវិនិយោគ មានភាពដូចគ្នាដែរឬទេ? 

C
chhinphin
ចម្លើយ គឺមិនពិតប្រាកដនោះទេ។
ការវិនិយោគ គឺគ្រាន់តែជាផ្នែកមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុតែប៉ុណ្ណោះ ប៉ុន្តែការការពារទ្រព្យសម្បត្តិ គឺជាមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏សំខាន់ជាង។
ក្នុងដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុ រឿងដែលគួរឱ្យខ្លាចបំផុត គឺគ្មានប្រាក់ចំណូលដោយសារគ្រោះថ្នាក់។ ដោយសារយើងមិនអាចគ្រប់គ្រង "គ្រោះថ្នាក់ដែលកើតឡើង" ដូចនេះការរៀបចំសម្រាប់ការគ្រប់គ្រងហានិភ័យ មានសារៈសំខាន់ខ្លាំងណាស់។
មុខងារសំខាន់នៃ "ធានារ៉ាប់រង" គឺការគ្រប់គ្រងហានិភ័យ។ នេះជាមូលហេតុដែល "ធានារ៉ាប់រង" គឺជាផ្នែកមូលដ្ឋានបំផុតនៃ "ការគ្រប់គ្រងហិរញ្ញវត្ថុ" ។
សូមពិនិត្យមើលផែនការហិរញ្ញវត្ថុរបស់អ្នក។ តើមានរួមបញ្ចូលការធានារ៉ាប់រងហើយនៅ? បើមិនទាន់មានទេ អ្នកអាចពិចារណាក្នុងការបញ្ចូលធានារ៉ាប់រងទៅក្នុងផែនការរបស់អ្នកបាន ដើម្បីគ្រប់គ្រងហានិភ័យដែលពុំអាចដឹងមុនបាននៅថ្ងៃអនាគត។

Comments