កុំទ្រាំបើអ្វី ដែលមិនមែនជារបស់អ្នក!

C
chhinphin
វាពិតណាស់របស់អ្វីក៏ដោយ បើបែកបាក់ហើយគឺ វាមិនអាចដូចដើមបានទេ ទោះអ្នកប្រឹងបិទ ឬ ភ្ជាប់យ៉ាងណាក៏វានៅតែមានស្លាកស្នាមដាមជាប់ជានិច្ច វាមិនខុសពីស្នាមរបួសដែលអ្នកបន្សល់ទុកឲ្យខ្ញុំនោះទេ អ្នកធ្វើឲ្យខ្ញុំឈឺចាប់ម្ដងហើយម្ដងទៀតព្រោះ តែភាពមិនប្រាកដរបស់អ្នក នៅពីមុខអ្នកពូកែសំដែងធ្វើឲ្យខ្ញុំជឿទុកចិត្ត តែនៅពីក្រោយខ្នងវិញអ្នកធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែករាប់រយដំណក់ នេះហើយជាបញ្ហាដែលធ្វើឲ្យខ្ញុំចង់បោះបង់ក្នុងការស៊ូទ្រាំក្នុងជីវិត។

ប៉ុន្តែមិនថា វាជារឿងបែបណានោះទេ តែពេលនេះអ្វីដែលត្រូវធ្វើគឺផ្ដោតលើអារម្មណ៍ហើយប្រាប់ខ្លួនឯងថា ឈប់វង្វេងនឹងខ្លួនឯងនិង ឈប់ទ្រាំរងសម្ពាធនេះ ត ទៅទៀតព្រោះ គ្រប់យ៉ាងយើងមិនអាចកំណត់បានទេថា ម្នាក់នោះជា សង្សារ ឬ ជាគូអនាគតរបស់យើងបានឡើយ។

ហើយម្យ៉ាងទៀតត្រូវចាំថា ការបោះបង់មនុស្សដែលច្បាស់លាស់ជាមួយនឹងអ្នក និង ពោរពេញដោយក្ដីស្រលាញ់នោះ អ្នកនឹងស្ដាយក្រោយក្នុងការធ្វើបែបនេះ ហើយទោះចង់បកក្រោយវិញក៏គ្មានឱកាសសម្រាប់អ្នកក្នុងការវិលវិញដែរ។
អត្ថបទដោយ: chhinphin

Comments