រឿងលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន!

C
chhinphin
ជីវិត.មនុស្សម្នាក់ៗគឺ ត្រូវឆ្លងកាត់នៃរលកធំៗកណ្ដាលមហាសមុទ្រ ឆ្លងកាត់ព្យុះ ភ្លៀង និងភាពភ័យខ្លាចជាច្រើនដែលត្រូវជួប! នៅលើវិថីជីវិតម្នាក់ៗបើអ្នកគិតថា ឆ្ពោះទៅរកគោលដៅមួយដែលអ្នកបានកំណត់នោះគឺ វាមិនងាយស្រួលដូចអ្វីដែលអ្នកគិតឡើយ ពីព្រោះអ្នកនឹងត្រូវឆ្លងកាត់ភាពលំបាក និង ឧបសគ្គជាច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ពេលវេលាដែលអ្នកឆ្លងកាត់នោះ វានឹងបង្រៀនអ្នកឲ្យស្គាល់ថា អ្វីល្អ ឬ អាក្រក់ ផ្លូវមួយណាដែលគួរដើរ ឬ មិនគួរដើរ។

ប៉ុន្តែប្រសិនបើអ្នកដាក់ជំនឿចិត្តលើខ្លួនឯងដោយមិនបោះបង់ចោលគឺ ថ្ងៃណាមួយអ្នកក៏អាចធ្វើឱ្យខ្លួនឯងមានភាពជោគជ័យបានដែរ  យ៉ាងណាមិញ វាតែងតែមានមនុស្សជាច្រើនដែលមិនអាចជឿលើក្ដីស្រមៃរបស់អ្នក តែអ្នកកុំខ្វល់រឿងដែលឥតប្រយោជន៍ពីអ្នកដទៃ សំខាន់គឺ ខ្លួនអ្នកផ្ទាល់ត្រូវជឿចិត្តខ្លួនឯង ហើយបង្ហាញលទ្ធផលដែលអ្នកសម្រេចបាននោះឱ្យគេបានឃើញថា អ្នកអាចធ្វើវាបាន នោះអ្នកនឹងមានតម្លៃសម្រាប់ក្នុងក្រសែភ្នែកអ្នកដទៃ។

ចូរផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង ព្រោះមានតែខ្លួនអ្នកប៉ុណ្ណោះ ដែលត្រូវបានឆ្លងកាត់រឿងគ្រប់យ៉ាងក្នុងជីវិត។
អត្ថបទដោយ: chhinphin

Comments