ថ្ងៃនេះ ប៉ា និង ម៉ាក់ខ្ញុំឈ្លោះគ្នាហើយ។ មនុស្សជាច្រើនបាននិយាយថា អ្នកគួរឱ្យអាណិតបំផុតគឺជាកូនៗ។ តាមពិតទៅ មិនមែនអ៊ីចឹងទេ អ្នកដែលគួរឱ្យអាណិតជាងគេគឺម៉ាក់របស់ខ្ញុំ។
ក្រោយពេលឈ្លោះគ្នារួច តានិងយាយគឺអាចត្រឡប់ទៅផ្ទះគាត់វិញ ប៉ាខ្ញុំអាចខលហៅមិត្តភក្តិចេញផឹកស៊ី។ មានតែម៉ាក់របស់ខ្ញុំប៉ុណ្ណោះ យំបណ្តើរ បោកខោអាវខ្ញុំបណ្តើរ ដាំបាយ មើលថែខ្ញុំបណ្តើរ។
ម៉ាក់ខ្ញុំមិនមែនជា supper woman ទេ គ្រាន់តែនៅពេលមនុស្សគ្រប់គ្នារលាស់ដៃដើរចេញ ហើយម៉ាក់ខ្ញុំស្ម័គ្រចិត្តនៅបន្តដដែលប៉ុណ្ណោះ។
សូមជូនពរអ្នកម្តាយគ្រប់រូបអាចទទួលបានការអាណិតស្រឡាញ់មើលថែបានល្អ ព្រោះគាត់ក៏ធ្លាប់ជាព្រះនាងដែរ។

