របៀប: វយកក្ដាមសេះ ( ណែនាំ )

C
chhinphin
១- គ្រឿងផ្សំ: ក្តាមសេះ ៤ក្បាល - ទឹកសូដា ១ដប - សណ្តែកកួរ ៣-៤កួរ - ប៉េងប៉ោះ ១-២ផ្លែ - ម្ទេសក្រៀម ឬម្ទេសស្រស់ និងខ្ទឹមស (ដាក់តាមចំណូលចិត្ត)-ទឹកឆ្អិន ៣ស្លាបព្រាបាយ - ទឹកត្រី ២ស្លាបព្រាបាយ - ស្ករត្នោត ១ស្លាបព្រាបាយ - ក្រូចឆ្មារ ៣-៤ផ្លែ - ទឹកប្រហុក ឬទឹកកាពិ ១-២ស្លាបព្រាបាយ។

២- វិធីធ្វើ: យកក្តាមបកកាត់ធ្វើឲ្យស្អាតលាងទឹក រួចដាក់ត្រាំជាមួយទឹកសូដាចោលទុកមួយអន្លើ រួចយកត្បាល់ដាក់ម្ទេស និងខ្ទឹមសបុកចូលគ្នាឲ្យសព្វ រួចកាត់សណ្តែកកួរខ្លីៗល្មមដាក់ចូលបុក ហើយដាក់ទឹកឆ្អិន ទឹកត្រី ទឹកប្រហុក ឬទឹកកាពិ ស្ករត្នោត និងច្របាច់ក្រូចឆ្មារដាក់ចូលច្របល់ចូលគ្នាឲ្យសព្វ រួចហើយចិតប៉េងប៉ោះជាចំណិតៗដាក់ចូលច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកស្រង់ក្តាមចេញដាក់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ រួចហើយដួសដាក់ចាន អាចថែមថយរសជាតិហឹរជូរតាមចំណូលចិត្ត។
CHHINPHIN

Comments