មនុស្សចុងក្រោយ

C
chhinphin
កុំហាមខ្ញុំ មិនឱ្យស្រឡាញ់អ្នក កុំឃាត់ខ្ញុំ មិនឱ្យធ្វើល្អចំពោះអ្នក កុំដេញខ្ញុំ ឱ្យចេញពីជីវិតអ្នក ... ខ្ញុំដឹងច្បាស់ថា ខ្ញុំអាចស្រឡាញ់អ្នកបាន ដោយមិនខ្វល់ពីការឈឺចាប់អ្វីទាំងអស់ ... ខ្ញុំមានលទ្ធភាពធ្វើគ្រប់យ៉ាងដើម្បីអ្នក ដោយមិនខ្វល់ពីការលំបាក ហត់នឿយអ្វីទាំងអស់ ហើយខ្ញុំអាចឈរនៅពីក្រោយខ្នងអ្នក ដោយមិនខ្វល់ថា ស្ថិតក្នុងឋានៈជាអ្វី​ ក៏មិនត្រូវការការតបស្នងអ្វីពីអ្នកមកវិញដែរ ... ខ្ញុំសុំត្រឹមតែបានស្រឡាញ់អ្នក បានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអ្នក បាននៅក្បែរអ្នកក្នុងពេលដែលខ្ញុំនៅមានឱកាស ត្រឹមពេលដែលខ្ញុំអាចធ្វើបាន ... កុំធុញ កុំស្អប់ កុំហាម កុំដេញ អ្វីដែលខ្ញុំធ្វើនៅពេលនេះ មិនប្រាកដថា ថ្ងៃក្រោយ ខ្ញុំអាចធ្វើដើម្បីអ្នកបាននោះឡើយ ... ក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះអ្នកក្នុងពេលនេះ មិនប្រាកដថា ថ្ងៃក្រោយ ខ្ញុំនៅតែស្រឡាញ់អ្នកនោះឡើយ ​... ហើយការដែលខ្ញុំនៅក្បែរអ្នកក្នុងពេលនេះ ក៏មិនច្បាស់ថា ថ្ងៃក្រោយ ខ្ញុំមានឱកាសបាននៅក្បែរអ្នកនោះដែរ ... ពេលនេះ ខ្ញុំគ្រាន់តែសុំស្រឡាញ់អ្នកអស់ពីចិត្តដែលខ្ញុំមាន ធ្វើគ្រប់យ៉ាងដើម្បីអ្នក តាមលទ្ធភាពរបស់ខ្ញុំតែប៉ុណ្ណោះ ថ្ងៃក្រោយបែបណា យើងសុទ្ធតែមិនអាចដឹងដូចគ្នា ... អាចថា អ្នកនឹងចាប់ផ្ដើមជី​វិតថ្មីជាមួយនរណាម្នាក់ ហើយចាកចេញពីខ្ញុំទៅ ឬក៏អាចថា ខ្ញុំនេះចាកចេញពីអ្នក ដោយគ្មានថ្ងៃត្រឡប់ក៏ថាបានដែរ សុទ្ធតែមិនអាចដឹងមុន ដូច្នេះហើយ ខ្ញុំសុំស្រឡាញ់អ្នកក្នុងពេលនេះ ធ្វើអ្វីៗដើម្បីអ្នក ​​​​​ប៉ុណ្ណឹង ខ្ញុំមានក្ដីសុខហើយ ...!

Comments