១- គ្រឿងផ្សំ: សាច់គោ ( ដាក់ក៏បាន មិនដាក់ក៏បាន )- សណ្ដែកគួរ កាត់ប្រហែល 2 ថ្នាំដៃ - ខ្ទឹមក្រហម ខ្ទឹមស - ម៉េងប៉ោះ កាត់ជាដុំៗល្មម - បង្គាក្រៀម សណ្ដែកដីលីង - ស្ករស អំបិល ម្សៅស៊ុប និងក្រូចឆ្មា - ម្ទេស ។
២- វិធីធ្វើ: ដាក់ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកចូលគ្នាអោយរៀងម៉ត់បន្តិច ដាក់បង្គាក្រៀម ស្ករស អំបិល ម្សៅស៊ុប និង ទឹកក្រូចឆ្មា រួចបន្តបុកអោយចូលជាតិ ( អោយរៀងម៉ត់បន្តិច ) ដាក់សណ្ដែកគួរ សណ្ដែកដី បុកតិចៗល្មមកុំអោយម៉ត់ពេក ទើបដាក់ប៉េងបោះ បុកបន្តអោយសព្វចូលជាតិគ្នា ( កុំអោយបែកខ្លាំងពេក សណ្ដែកគួរ ) ហើយភ្លក់មើលអោយល្មម តាមការចូលចិត្តរួចជាការស្រេច ។
🌟 ខ្ទឹមក្រហម ខ្ទឹមស និង ម្ទេស បងប្អូនអាចយកទៅរំលីងអោយឈ្ងុយជាមុនសិន ទើបយកមកបុកក៌បានដែរ ..។

