របៀបធ្វើ: ស្ងោរជីឆាយ [ ណែនាំ ]

C
chhinphin
១- គ្រឿងផ្សំ÷ – សាច់ជ្រូក ៥០ក្រាម – គ្រឿងក្នុងជ្រូក ៥០ក្រាម – ប្រហិតត្រី ១/២​កញ្ចប់ – សសៃកែង​ ២ដុំ – បង្គា ១០ក្រាម – មឹក ១០ក្រាម – ហេបីយីហ៊ឺ​ ១០ក្រាម – ផ្សិតចំបើង ៣០ក្រាម – តៅហ៊ូ ១/២ដើម – ការ៉ុត ១/៣ដើម – ផ្កាគូឆាយ ២០ក្រាម – ជីឆាយ ១/២ដុំ – គល់ខ្ទឺម ២ដើម – ជីគីនឆាយ ១/២ដុំ – ខ្ទឹមលីង ១/២ស្លាបព្រាកាហ្វេ – ទឹកត្រី ១ស្លាបព្រាបាយ – អំបិល ១/២ស្លាបព្រាកាហ្វេ – ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ –ទឹកស៊ុប ២វែកកន្លះ។

២- វិធីធ្វើ÷ យកសាច់ជ្រូកចិញ្ចាំឲ្យម៉ត់ គ្រឿងក្នុងជ្រូកឆូតហាន់បន្ទះស្តើងៗ រួចហើយត្រាំទឹក២នាទី ដើម្បីកុំឲ្យមានក្លិនសសៃកែង ធ្វើឲ្យផុយកាត់បញ្ឆិតៗ បង្គាបកសំបកពុះយកសរសៃខ្នងចេញ មឹកបកស្បែកលាងទឹក ឆូតជាក្រឡាចក្រត្រង ហាន់បន្ទះ២ធ្នាប់ដៃ។ យកផ្សិតពុះជាពីរ តៅហ៊ូពុះជាដុំល្មមៗ ការ៉ុតចិតជាបន្ទះស្តើងៗ ផ្កាគូឆាយ គល់ខ្ទឹម ជីគីនឆាយ កាត់កង់ៗប្រវែង ១ថ្នាំងដៃ​បន្ទាប់មកយកផ្សិត ការ៉ុតស្រុះទឹកក្តៅឲ្យស្រពាប់បន្តិចទុកមួយអន្លើ យកឆ្នាំងភ្លើង រឺចានគោមរាបផ្កាគូឆាយ តៅហ៊ូពីក្រោមបន្ទាប់រៀប គ្រឿងក្នុងជ្រូក ហេបីយីហ៊ឺ គ្រឿងសមុទ្រ ប្រហិតត្រី ការ៉ុត សរសៃកែង ទើបចាក់ទឹកស៊ុប បង់គ្រឿងចូល ទឹកត្រី អំបិល ម្សៅស៊ុបមាន់ដាក់ភ្លើងឲ្យពុះ បង់គល់ខ្ទឹម ជីវ៉ាន់ស៊ុយ និង​ខ្ទឹមលីងជាការស្រេច។

ណែនាំ: CHHIN PHIN

Comments