កុំបង្ខំចិត្តបែក គ្រាន់តែរឿងអតីតកាល { ស្នេហា }

C
chhinphin

ពេលវេលាមិនចាំអ្នកឡើយក្នុងរឿងស្នេហាវាតែងតែមានឧបសគ្គជាធម្មតាអ្នកណាៗក៏មានបញ្ហាដូចតែគ្នាទេ បើស្រលាញ់គ្នាពិត គឺមិនត្រូវគិតពីអតីតកាលទេ ព្រោះអតីតកាលគ្រាន់តែជាស្រមោលតាមបន្លាចអ្នកតែប៉ុណ្ណោះ អ្វីៗគ្រប់យ៉ាងវាស្ថិតនៅលើអ្នក បើអ្នកស្រលាញ់គេហើយ ត្រូវព្រមទទួលយកនូវអ្វីដែលកើតឡើងចំពោះគេ ទោះបីពីមុនគេធ្លាប់មានអនុស្សាវរីយ៍ជាមួយអ្នកចាស់ក៏ដោយ សំខាន់អ្នកព្រមទទួលយកគេជាគូជីវិតទៅបានហើយ។

រូបតំណាង

អ្នកត្រូវតែចាប់ដៃគ្នាដើម្បីសាងក្ដីស្រលាញ់សាជាថ្មី នឹងបង្កើតអនុស្សាវរីយ៍ដែលល្អៗសម្រាប់គេហើយនឹងអ្នក ពេលនោះហើយអ្នកនឹងដឹងថា អតីតកាលមិនដែលធ្វើឲ្យយើងមានសេចក្ដីសុខឡើយ សេចក្ដីសុខពិត គឺវាស្ថិតនៅលើយើងទាំងពីរនាក់ដែលចេះចាប់ផ្ដើមស្រលាញ់គ្នា នឹងយល់ចិត្តគ្នាសាជាថ្មីតែប៉ុណ្ណោះ។

រូបតំណាង

ហើយទោះបីយ៉ាងណា បើមានថ្ងៃណាមួយអ្នកនឹងគេមានបញ្ហានឹងគ្នា អ្នកមិនត្រូវរំលឹករឿងអតីតកាលរបស់គេជាដាច់ខាត បើអ្នកលើកយករឿងចាស់ៗមកនិយាយឬរំលឹកសារជាថ្មី គឺអាចនឹងធ្វើឲ្យគេតានតឹង ឬខឹងស្អប់អ្នកលើសអ្នកចាស់ទៅទៀតអ៊ីចឹងហើយរឿងដែលមិនល្អបើអាចបោះបង់បានក៏បោះបង់ចោលទៅកុំរំលឹកវាអីគឺ នាំឲ្យអ្នកទាំងពីរមិនចុះសម្រុងនឹងគ្នាទេហើយអ្នកត្រូវចាំទុកថា អ្នកណាក៏មានអតីតកាលដែរ សំខាន់យើងស្រលាញ់ស៊ូរួមរស់ជាមួយគ្នាចាប់ដៃគ្នាដើរទៅមុខបន្ត គឺល្អក្នុងជីវិតគូហើយ។

អត្ថបទដើមដោយ÷ ឈិន ភិន

Comments