តើអ្នកបានត្រៀមប្រាក់បម្រុងក្នុងគ្រាអាសន្នហើយឬនៅ?

C
chhinphin
តើអ្នកធ្លាប់គិតទេថា បើថ្ងៃណាមួយអ្នកបាត់បង់ចំណូលដោយសារតែមានជំងឺ ឬបាត់បង់ការងារធ្វើ។ តើអ្នកនឹងរក្សាជីវិតឱ្យនៅតែប្រសើរដោយរបៀបណា?
ប៉ុន្តែប្រសិនបើអ្នកមានប្រាក់បម្រុងក្នុងគ្រាអាសន្ន នោះអ្នកនឹងមិនចាំបាច់បារម្ភពីការបាត់បង់ចំណូលនៅក្នុងគ្រួសារឡើយ។
ជាទូទៅបើនិយាយពីប្រាក់បម្រុងក្នុងគ្រាអាសន្ន គឺជាប្រាក់សម្រាប់ចំណាយលើការរស់នៅរបស់អ្នកក្នុងរយៈពេល ៦ ទៅ១២ខែ ដូច្នេះអ្នកត្រូវតែដឹងពីការចំណាយថេរប្រចាំខែរបស់អ្នក ដូចជា៖ កម្ចីទិញផ្ទះ កម្ចីទិញរថយន្ត ថ្លៃជួល វិក្កយបត្រចំណាយផ្សេងៗ និងថ្លៃម្ហូបអាហារ ជាដើម។
មនុស្សម្នាក់ៗតែងតែមានចំនួនប្រាក់បម្រុងក្នុងគ្រាអាសន្នខុសៗគ្នា ដោយផ្អែកលើស្ថានភាពជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តើអ្នកត្រូវសន្សំប្រាក់បម្រុងក្នុងគ្រាអាសន្នប៉ុន្មាន?
ត្រៀមរយៈពេល៦ខែ ប្រសិនបើអ្នកមានការងារដែលមានស្ថិរភាពខ្លាំង អ្នកនៅលីវ ហើយមិនចាំបាច់ជួយឪពុកម្តាយរបស់អ្នកទេ។
ត្រៀមរយៈពេល ១២ខែ ប្រសិនបើអ្នកកាន់តែចាស់ មានការងារមិនស្ថិតស្ថេរ ឬមានកូនដើម្បីចិញ្ចឹមបីបាច់។

ប្រសិនបើអ្នកបានធ្វើការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯងហើយ កុំភ្លេចគិតបន្ថែមប្រាក់បម្រុងក្នុងគ្រាអាសន្នទៅក្នុងផែនការនោះផង ដើម្បីការពារនូវហានិភ័យពីការបាត់បង់ចំណូលក្នុងរយៈពេលខ្លីណាមួយ។

Comments