រីករាយនឹងជីវិតប្រចាំថ្ងៃ

C
chhinphin
ពីមួយថ្ងៃទៅមួយ ថ្ងៃអ្នកប្រាកដជាធ្វើអ្វីដែលថ្មីៗសម្រាប់ខ្លួនឯងហើយពិតមែនទេ តើអ្នកធ្លាប់សួរខ្លួនឯងដែរឬទេថា អ្វីដែលអ្នកកំពុងធ្វើពេលនេះវាធ្វើឲ្យអ្នកសប្បាយចិត្តដែរអត់.!
ភាពជាក់ស្ដែងអ្នកតែងតែឮគេពោលថា«ហត់នឹងជីវិតប្រចាំថ្ងៃ»អ្នកមិនដឹងទេថារាល់ថ្ងៃនេះគេត្រូវជួបនឹងអ្វីខ្លះ ពេលខ្លះគេពោលពាក្យព្រោះគេជួបប្រទះនឹងរឿងជាច្រើនដែលគេមិនអាចធ្វើចិត្តបាន ដូចគេនិយាយថា«ការអត់ធន់មានដែនកំណត់»ទស្សនៈមួយនេះពិតជាត្រូវនឹងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ប៉ុន្តែបើអ្នកគិតថាអ្នកពិតជាហត់មែន អ្នកក៏សម្រាកខ្លះទៅ ហើយចាំគិតជាថ្មីថាត្រូវធ្វើអ្វីបន្តទៀតដែលមើលទៅឲ្យអ្នករីករាយជាងមុន ហើយមិនត្រូវគិតរឿងពិបាកចិត្តដូចពេលដែលយើងធ្វើរឿងពីមុនឡើយ ដោយរឿងកន្លងមកវាធ្វើឲ្យអ្នកទៅមុខលែងរួច។

តើអ្នកដឹងទេថា ជីវិតប្រចាំថ្ងៃអ្វីដែលរីករាយបំផុតសម្រាប់ខ្ញុំគឺការចូលផ្ទះបាយ និងធ្វើម្ហូបដល់មនុស្សដែលយើងស្រលាញ់(គ្រួសារ)ស្ដាប់ទៅវាងាយបន្តិចតែវាក៏ជាចំណែកធ្វើឲ្យយើងមានចិត្តសប្បាយ រីករាយផងដែរ មិនតែប៉ុណ្ណោះគ្រួសាររបស់យើងក៏រីករាយជាមួយយើងផងដែរ។

អត្ថបទដោយ: Chhin Phin
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: ឈិន ភិន

Comments