មិនចង់បានអ្វីឡើយ សុំត្រឹមតែយល់ចិត្តបានហើយ

C
chhinphin

ជួនកាលយើងគ្រាន់តែត្រូវការមានមនុស្សម្នាក់នៅក្បែរយើងនិងយល់ចិត្តព្រមទទួលយកទាំងចំណុចល្អ និងចំណុចខ្វះខាតរបស់យើងតែប៉ុណ្ណោះគ្រប់គ្រាន់ហើយ មិនបាច់ឡូយឆាយមិនបាច់ហ៊ឺហាឲ្យតែនៅក្បែរគ្នាយ៉ាងកក់ក្ដៅទៅគ្រប់គ្រាន់ហើយ។

គ្រប់ពេលមានរឿងមិនសប្បាយចិត្តខ្ញុំត្រូវការត្រឹមមានមនុស្សម្នាក់នៅក្បែរ ហើយចាំសួរសុខទុក្ខថាខ្ញុំមានបញ្ហាអ្វី? តើបងហត់ទេហើយបានជួបរឿងអ្វីខ្លះ? បើហត់អាចឱបអូនបានព្រោះអូនជាកម្លាំងចិត្តដល់បង! បានតែប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយដែលដឹងថាមានអ្នកចាំខ្វល់ខ្វាយក៏មានអារម្មណ៍ពិសេសបំផុតហើយ

មិនចង់បានសង្សារមុខមាត់ស្អាតដើម្បីទុកបង្អួតអ្នកដទៃឡើយ តែចង់បានមនុស្សដែលស្មោះត្រង់ចេះយកចិត្តទុកដាក់នឹងយើងរហូតដល់អ្នកដទៃលាន់មាត់ច្រណែនយើងវិញទើបប្រសើរជាង។

អត្ថបទដោយ៖ឈិន ភិន

Comments

Please donate your 1 vote poor People’s.