បញ្ហា.ក្នុងរៀបការខុស💘

C
chhinphin
អាពាហ៍ពិពាហ៍មិនមែនជាក្ដីស្រលាញ់មួយឆាវ ឬមួយភ្លេតនោះទេ រឹតតែមិនមែនជាភ្លើងតណ្ហាបង្កើតឡើង ដើម្បីបំពេញចំណង់របស់មនុស្សម្នាក់ៗឡើយ តែវាជាភាពច្បាស់លាស់នៃទំនួលខុសត្រូវក្នុងជីវិតគូ និងប្រកាន់ខ្ជាប់នូវសច្ចភាពរវាងមនុស្សពីរនាក់ ហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដែលខ្លួនមានឲ្យគ្នាទៅវិញទៅមក។
អាពាហ៍ពិពាហ៍ មើលទៅមានក្ដីសុខសប្បាយនឹងរីករាយ ប៉ុន្តែអ្នកគួរតែគិតឲ្យបានច្បាស់លាស់មុននឹងរៀបអាពាហ៍ពិពាហ៍ មិនមែនរៀបការដើម្បីបំពេញមុខមាត់គ្រួសារ ឬជាការសប្បាយទេ ការរៀបការវាគ្រាន់តែសប្បាយ ឬមានក្ដីសុខតែមួយថ្ងៃឬពីរថ្ងៃតែប៉ុណ្ណោះ។ អ្នកក៏ធ្លាប់ឃើញហើយមែនទេ? នាពេលបច្ចុប្បន្ន ក្មេងៗរៀបការ មិនមានការងារមុខរបរត្រឹមត្រូវ ការហើយបង្កើតកូន មិនមានផែនការណ៍ជីវិតច្បាស់លាស់ ការមិនបានប៉ុន្មានក៏ត្រូវលែងលះគ្នា កូនគ្មានឪពុក កូនគ្មានម្ដាយៗក្លាយជាស្ត្រីមេម៉ាយ ឪពុកក្លាយជាពោះម៉ាយ កូនក្លាយជាកូនកំព្រា ខ្វះភាពកក់ក្ដៅ មិនទទួលបានការអប់រំ​​ ។ល។

អ្នកដឹងហើយថា អាពាហ៍ពិពាហ៍មិនមែនជារឿងចៃដន្យ ហើយក៏មិនមែនជាក្ដីស្រលាញ់មួយឆាវដែរ ខ្ញុំសង្ឃឹមថា អាពាហ៍ពិពាហ៍របស់អ្នកមិនមែនជាមង្គលការសប្បាយប៉ុន្មានថ្ងៃ តែទុក្ខសោកមួយជីវិតនោះទេ។

មុននឹងអ្នកសម្រេចចិត្តរៀបការ អ្នកត្រូវគិតឲ្យបានច្បាស់លាស់សិន ចាំសម្រេចចិត្តរៀបមង្គលការ។

អត្ថបទដោយ: CHHIN PHIN

Comments