#របៀបធ្វើបង្កងខ្ទិះ
**គ្រឿងផ្សំ៖
_បង្កង
_ខ្ទិះដូង យកខ្ទិះដើម
_ជីវ៉ាន់ស៊ុយ
_ប្រេងឆា
_ខ្ទឹមស
_ម្ទេសក្រៀម
_អំបិល ស្ករស ម្សៅស៊ុប ម្រេច ទឹកសុីអុីវ ទឹកត្រី
**វិធីធ្វើ៖
១ / បង្កងបកសម្បកចេញអោយស្អាត យកមកប្រឡាក់ជាមួយអំបិល ម្រេច ទឹកសុីអុីវ ស្ករស ម្សៅស៊ុប ចំនែកខួរវាឆ្កឹះដាក់ចានទុកមួយឡែក។
២ / ដាក់ខ្ទះចាក់ខ្លាញ់ទុកអោយក្តៅ ដាក់បង្កងចៀនអោយឆ្អិន ហើយដួសទុកមួយអន្លើ
៣ / បុកម្ទេស ខ្ទឹមស គល់ជីវ៉ាន់ស៊ុយអោយម៉ត់ចូលគ្នា
៤ / យកក្បាលខ្ទិះមករំងាស់ចេញប្រេងបន្តិច ដាក់គ្រឿងបុកខាងលើចូល ហើយរំងាស់អោយខាប់ ទើបចាក់ទឹកត្រី ស្ករស ម្សៅស៊ុប និងខួរបង្កងចូល។
៥ / បន្ទាប់មកកូរចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មម ទើបដាក់បង្កងចូល ត្រលប់ចុះឡើង អោយចូលជាតិជាមួយខ្ទិះហើយដួសដាក់ចាន រួចរោយស្លឹមជីវ៉ាន់ស៊ុយពីលើហើយជាស្រេច។

