របៀបធ្វើសម្លប្រហើរនំបញ្ចុក

C
chhinphin
របៀបធ្វើសម្លប្រហើរនំបញ្ចុក

#គ្រឿងផ្សំ៖

- ត្រីរ៉ស់ ( ធ្វើអោយស្អាត យកស្រកាចេញ )
- គ្រឿងបុកស​ម្រាប់ស្លរ ( ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ជាយ ខ្ទឹមស រមៀត ) បុក​បញ្ចូល​គ្នា​អោយ​ម៉ត់ល្អ
- ខ្ទិះដូង ( ខ្ទិះដើម និង ខ្ទិះចុង )
- ទឹកត្រី ប៊ីចេង អំបិល ស្ករស
- ប្រហុក 
- សណ្ដែកដី​លិង​បុក​អោយ​ល្អិត​
- បន្លែ​អន្លក់អន្លៃ​ខ្ចីៗ តាម​ចំណូលចិត្ត​
- នំបញ្ចុក​

#វិធីធ្វើ៖
១ - ដាក់ដាំទឹកអោយពុះ រួច​ច្រុំ​ប្រហុក​អោយ​ម៉ត់​ក្នុង​ទឹក​ពុះ រួចយកត្រីទៅស្ងោរក្នុងទឹក​សម្លរ ក្រោយមកបង់​ទឹកត្រី អំបិល ស្ករស ប៊ីចេង រំងាស់ត្រីអោយឆ្អិនរួចស្រង់ចេញ ហើយបេះយកតែសាច់ត្រីចេញកុំអោយមានឆ្អឹង។
២ - យកត្រីដែលបេះរួច មកបុកជាមួយគ្រឿង ដាក់​ អំបិល ស្ករស ប៊ីចេង បន្តិចៗ​ដើម្បី​អោយ​មាន​ជាតិ​ក្នុង​សាច់ត្រី​ បុករួចទុកមួយអន្លើរ 
៣ - យកទឹកដែលស្ងោរជាមួយត្រីដែលនៅសល់នោះ មកដាក់ខ្ទិះចុងចូល រួចដាំអោយពុុះ បន្ទាប់មកដាក់ត្រីដែលយើងបុកជាមួយគ្រឿងចាក់ចូលក្រោយមក ដាក់ ខ្ទិះដូង ( ដើម ) ចូល រួចកូរអោយសព្វ ហើយទុកអោយពុះម្ដងទៀត
ភ្លក់មើលអោយល្មម តាមចំណង់ចំណូលចិត្ត ទុកអោយពុះនិងឆ្អិនចូលជាតិគ្នាហើយ រួចដាក់សណ្ដែកដីលិងចូលរួចជាការស្រេច៕
ពេលញាំុ​ ដាក់​បន្លែ​អន្លក់អន្លៃ​ខ្ចីៗ រួចចាប់​នំបញ្ចុក​ ស្រូប​សម្ល​ប្រហើរ​ពី​លើ​ ញក់​ម្ទេស​ហិលៗ ឆ្ងាញ់​អស់​ទាទាស។

Comments