របៀបធ្វើ ជ្រក់ឆៃប៉ូវ

C
chhinphin
របៀបធ្វើ ជ្រក់ឆៃប៉ូវ
-------------
‪#គ្រឿងផ្សំ‬

- ឆៃប៉ូវ ៥ខាំ
- ស្ករ ១ខាំកន្លះ
- ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ
- ខ្ទឹមក្រហម ១ខាំ
- ខ្ទឹមស ១ខាំ
-ម្ទេស កន្លះខាំ (តាមចំនូលចិត្ត)
- ប៊ីចេងបន្តិច

‪#របៀបធ្វើ‬

- ឆៃប៉ូវលាងទឹកអោយស្អាត រួចហាន់ប្រឆិតៗ ជាសរសៃតូចល្មម រួចដាក់ដ្រាំទឹកប្រហែល ១ម៉ោង ស្រង់ដាក់កញ្រែ្ចង សំដិលអោយស្ងួត។
- ខ្ទឹមស ខ្ទឹមក្រហម និងម្ទេសហាន់ស្តើងៗ។
- លាយឆៃប៉ូវជាមួយគ្រឿងផ្សំទាំងអស់ ច្របល់ចូលគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕ ទុកក្នុងទូទឹកកកញុាំបានយូ ហើយស្រួយឆ្ងាញ់។
*** បើប្រើឆៃប៉ូវផ្អែម បន្ថយស្ករ និងដាក់ទឹកត្រីបន្តិច។

Comments