#ឆាប្រហុកខ្ទិះ😋
#គ្រឿងផ្សំ :
1.សាច់ជ្រូកបីជាន់6ខាំ
2.ប្រហុកត្រីរ៉ស់ចិញ្ច្រាំកន្លះចានចង្កឹះ និង ប្រហុកត្រីរៀលចិញ្ច្រាំកន្លះចានចង្កឹះ
3.ស្ករត្នោត១ចានចង្កឹះ
4. ប៊ីចេង1ស្លាបព្រាកាហ្វេ
5.ខ្ទិះដូងយកខ្ទិះដើម១ចានចង្កឹះ
6.ម្ទេសឆ្អើរចិញ្ច្រាំ3ស្លាបព្រាបាយ
7.ប្រេងឆា២ស្លាបព្រាបាយ
8. គ្រឿងបុកម៉ត់ (ចង់ដាក់ក៏បានមិនដាក់ក៏បាន)
#បន្លែអន្លក់ប្រហុកខ្ទិះ
1.ស្ពៃក្តោប
2.ត្រសក់
3.សណ្តែកគួ
4.ត្រប់
ឬបន្លែផ្សេងៗតាមចំណូលចិត្ត
#វិធីធ្វើ :
1.យកសាច់ជ្រូកលាងទឹកអោយស្អាតជៀស្បែកចេញកាត់ជាដុំៗទុកមួុយ
ឡែកចំណែកសាច់ជ្រូកចិញ្ច្រាំអោយម៉ត់រួចចិញ្ច្រាំលាយជាមួុយប្រហុកអោយសប់សាច់មួុយ។
2.យកខ្ទះដាក់ប្រេងឆាចូលរួចដាក់ម្ទេសឆ្អើរចូលឆាមួយសន្ទុះប្រែពណ៏ក្រហមដាក់ស្បែកជ្រូកនិងសាច់ចិញ្ច្រាំឆាចូលរំងាស់រហូតដល់ឆ្អិនដាក់ខ្ទិះដូងចូលរួចដាក់ស្ករត្នោតនិងប៊ីចេងចូលឆាអោយឆ្ងុយនិងភ្លក់មើលល្មមជាការស្រេច។

