យើងត្រូវរៀបចំអ្វីខ្លះ មុននឹងថ្ងៃចូលឆ្នាំឈានមកដល់!

C
chhinphin
ជាប្រពៃណាស់ នាពេលខាងមុខនេះពិធីបុណ្យចូលឆ្នាំខ្មែររបស់ជាតិយើងក៏នឹងឈានចូលមកដល់ ដែលធ្វើឲ្យមនុស្សម្នាទាំងក្មេងទាំងចាស់សប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំនៃថ្ងៃខាងមុខនេះ ហើយយើងក៏សម្គាល់ឃើញថា នៅតាមតំបន់ខេត្តឬភូមិនីមួយៗតាមក្រុមគ្រួសាររបស់ពួកគាត់ម្នាក់ៗក៏បានចាប់ផ្ដើមរៀបចំទុកដាក់រៀបផ្ទះសំបែងសំអាតទីឃ្លាដើម្បីចាំទទួលទេព្តាឆ្នាំថ្មី។

មិនតែប៉ុណ្ណោះទេ នៅតាមផ្ទះនីមួយៗនិងតំបន់ខ្លះទៀតក៏បានត្រៀមទិញរបស់របរជាដង្វាយថ្វាយ ទុកដាក់ដើម្បីគោរពបូជាតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងដល់ទេវតាឆ្នាំថ្មីសុំលាភសុំពរសុំជ័យនឹងសិរីមង្គលក្នុងគ្រួសាររៀៗខ្លួនតាមដែលអាចធ្វើទៅបាន។

ហើយក្នុងពេលឥលូវនេះក៏មានខ្លះៗដែរគឺ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ក៏បានចាប់ផ្ដើមលេងល្បែងកម្សាន្តប្រជាប្រិយដែលជាកេរ្ដ៍របស់ដូនតាយើងតាំងពីដំណើរកាលមកមានដូចជា÷ ចោលឈូង លាក់កន្សែង បោះអង្គុញ ទាញព្រ័ត្រ អ្នកខ្លះទៀតក៏ចាប់ផ្ដើមច្រៀងរាំលេងកម្សាន្ដតាមភូមិ ឬ តាមវត្តអារាមជាដើម។ ។ល។
អត្ថបទដោយ: ឈិន ភិន

Comments