កុំប្រើពាក្យថា "ស្ដាយ" បើអ្នកមិនចេះឱ្យឱកាសខ្លួនឯង!

C
chhinphin
ជីវិត..បើអ្នកគិតថា សាកសម នឹង មានមនុស្សសញ្ចេតនា ដោយមានអនុភាពនៃក្ដីស្រលាញ់ មានភាពស្រស់បំព្រងនៃជីវិតគូ
អ្នកគួរកុំបណ្តោយឱ្យមនុស្សស្រីដែលនៅក្បែរអ្នកធ្លាក់ក្នុងភាពឯកា បើមិនដូច្នោះ បើនៅថ្ងៃណាមួយនាងស៊ាំនឹងវា ពេលនោះប្រហែលជាអ្នកនឹងមិនមានអ្វីសំខាន់ក្នុងជីវិតរបស់នាងទៀតនោះទេ បើគ្មានអ្នក នាងក៏អាចនៅរស់បានដែរ។

ដូច្នេះហើយ កុំ​ទុក​ឲ្យ​មនុស្ស​ស្រី​មើល​មុខ​តែពេល​ព្រឹក ឬ ពេល​រសៀល រាល់​ចម្ងល់​និង​ការ​លើក​ទឹក​ចិត្ត​គឺ​ មិន​មាននោះ  ហើយក៏កុំបណ្តោយឱ្យមនុស្សស្រីនោះជាប់គាំងក្នុងភាពរញ៉េរញ៉ៃរបស់ខ្លួន ក្នុងខណៈពេលដែលអ្នកគឺ ជាអ្នកដែលអាចនាំនាងចេញពីរឿងអាក្រក់ទាំងនោះបាន។
 
ហើយម្យ៉ាងទៀត អ្នកមិនត្រូវបណ្តោយ​ឱ្យ​អ្វីៗ​ធ្លាក់​ទៅ​ក្នុងអតីតកាលនោះទេ បើមិនដូច្នោះទេ អ្នកនឹងចាប់ផ្តើម​សស្តាយក្រោយជាមិនខានឡើយ ហើយអ្នកត្រូវចងចាំថា÷ គ្មានផ្កាណាដែលមិនរសាត់ឡើយ ហើយក៏គ្មាននារីណាដែលចំនាយពេលនៅក្មេងរង់ចាំ នឹង លះបង់ជារៀងរហូតដើម្បីមនុស្សដែលមិនស្រលាញ់ខ្លួននោះទេ  អ៊ីចឹងហើយ សូមកុំ​ទុក​វា​ចោល​ឲ្យ​សោះ ពីព្រោះអ្វីៗ​ត្រូវ​បាន​បង្កប់​ដោយ​ពាក្យ​មួយ​ឃ្លា​ថា «យឺត»។ កុំបណ្ដោយឱ្យឱកាសល្អៗបាត់បង់ បើអ្នកមិនចង់ស្ដាយក្រោយមួយជីវិតនោះទេ។
អត្ថបទដោយ: chhinphin

Comments