១- គ្រឿងផ្សំ៖ សាច់គោ ពងអង្ក្រង កញ្ឆែត ម្ទេសដៃនាង
- ស្ករស អំបិល ប្រេងខ្យង ម្សៅស៊ុប ខ្ទឹមស និងប្រេងឆា។
២- វិធីធ្វើ៖ វិធីចម្អិនគឺដំបូងត្រូវជ្រើសរើសយកសាច់គោដែលផុយយកមកហាន់ជាចំណិតស្តើងៗ បន្ទាប់មកយកខ្ទឹមសចិញ្ច្រាំឲ្យម៉ដ្ឋល្មម ហើយដាក់ខ្ទះឆាខ្ទឹមសនោះឲ្យឡើងឈ្ងុយទើបចាក់សាច់គោឆាមួយត្រឡប់ ឲ្យឆ្អិនល្មម នៅពេលដែលសាច់គោឆ្អិន ទើបចាក់ពងអង្ក្រងចូល រួចចាប់ផ្ដើមលាយគ្រឿងផ្សំរសជាតិដូចជា អំបិល ម្សៅស៊ុប ប្រេងខ្យង និងស្ករស ហើយឆាចូលគ្នាឲ្យសព្វសាច់ ទើបចាក់បន្លែកញ្ឆែតចូលមួយភ្លែតរួចបិទភ្លើងចង្ក្រាន ចុងក្រោយត្រូវដួសដាក់ចានរួចរោយម្ទេសហាន់ចូលនោះជាការស្រេច។
ចុងក្រោយត្រូវដួសដាក់ចានរួចរោយម្ទេសហាន់ចូលនោះជាការស្រេច។

