របៀបធ្វើញាំម្កាក់ត្រីឆ្អើ

C
chhinphin
#របៀបធ្វើញាំម្កាក់ត្រីឆ្អើ

#គ្រឿងផ្សំ
_ផ្លែម្កាក់ 
_ត្រីឆ្អើ 
_ខ្ទឹមស ខ្ទឹមក្រហម 
_ម្ទេសខ្មាំង 
_បង្ការក្រៀម 
_ស្ករស ទឹកត្រី 
_ជីរនាងវង 
_សណ្តែកដីលីង 
#វិធីធ្វើ
១ / ម្កាក់ចិតសំបកសាប់ល្អិតៗ ហាន់សរសៃៗ។ ត្រីឆ្អើរ យកទៅឆ្អើរឱ្យស្រួយ បេះស្បែក ឆ្អឹងចេញ ជាដុំតូចៗ។ ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្តើងៗ ។
២ / ម្ទេសខ្មាំងហាន់ល្អិ់តៗ ។ ពេលបរិភោគយកម្កាក់លាយជាមួយត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ចាក់ទឹកត្រី បង្ការក្រៀម ស្ករស
ភ្លក់មើលតាមចូលចិត្ត ទើបលាយជីរ និងសណ្តែកដីលីងពីលើជាការស្រេច ។

Comments