របៀបធ្វើនំគូឆាយ

C
chhinphin
#របៀបធ្វើនំគូឆាយ

#គ្រឿងផ្សំ
#គ្រឿងផ្សំធ្វើសំបក
- ម្សៅឆា រឺ ម្សៅដំណើប ៥ខាំ
- ម្សៅក្សាយ ២ខាំកន្លះ
- ទឹក រឹ ទឹកស៊ុប ១ចាន
- អំបិល កន្លះស្លាបព្រា
- ស្ករស ៤ស្លាបព្រា
- ប្រេងឆា ៣ស្លាបព្រា

#គ្រឿងផ្សំស្នូលសាច់ជ្រូក បើចង់ធ្វើ 
បើមិនចង់ដាក់សាច់ក៏បានតាមចំណូលចិត្ត
- ស្លឹកគូឆាយ ៣ខាំ
- សាច់ជ្រូក ២ខាំ
- បង្គាស្រស់ ២ខាំ
- អំបិលចុងស្លាបព្រា
- ម្សៅស៊ុប ១ស្លាបព្រា
- ស្ករស ២ស្លាបព្រា
- ម្រេចម៉ដ្ឋចុងស្លាបព្រា
- ប្រេងឆា ៣ស្លាបព្រា

#វិធីធ្វើ
១- លាយម្សៅ​បញ្ចូល​គ្នា ដាក់​ស្ករស​ អំបិល​ ប្រេងឆា​ ទឹក​ រួច​ច្របល់លាយគ្នា​អោយ​សព្វ​ល្អ ទុក​មួយ​អន្លើ​។
២- ស្លឹកគូឆាយ សាច់ជ្រូក បង្គាស្រស់ លាយបញ្ចូលគ្នា​រួចដាក់​
អំបិលចុងស្លាបព្រា ម្សៅស៊ុប ១ស្លាបព្រា ស្ករស ២ស្លាបព្រា ម្រេចម៉ដ្ឋចុងស្លាបព្រា ប្រេងឆា ៣ស្លាបព្រា ច្របល់លាយគ្នា​អោយ​សព្វ​ល្អ ទុក​មួយ​អន្លើ។
៣- យក​ម្សៅ​ដែល​លាយហើយ​ មូលជា​ដុំ​តូចៗ​ល្មម​ រួច​រោយ​ម្សៅ​មី​បន្តិច​លើ​ជ្រុញ​​ដើម្បី​កុំ​ពេល​កិន​វា​ស្អិត​ រួច​កិន​ដុំ​ម្សៅ​ អោយ​សម្ពៀត​ៗ ទាំងអស់​។
៤ - យក​ម្សៅ​ដែល​កិនហើយ​ ដាក់​ខ្ចប់ស្នូលនំគូឆាយ ចង់យករាងមូល ជ្រុង ឬក៏ធ្វើរាងអ្វីៗផ្សេងបានតាមចំណូលចិត្ត​ដែល​អ្នក​ចង់បាន​។
៦- ខ្ចប់​រួច​ ដាំទឹកអោយពុះ ដាក់នំគូឆាយចំហុយ២០នាទី ពេលឆ្អិន យកទៅចៀនទៅ​បំពងក៏បានតាមចំណូលចិត្ដ៕

Comments