#របៀបធ្វើបាញ់ហយទឹកត្រីផែ្អម
#គ្រឿងផ្សំ
_បាញ់ហយ១គ.ក
_សាច់គោ ១ខាំ ហាន់ស្តើងៗ
_សាច់ជ្រូកបីជាន់ ២ខាំ លៀងអោយស្អាត
_ខ្ទឹមបារាំង កន្លះមើម ហាន់ស្តើងៗ
_ខ្ទឹមស ១ដើម ហាន់ស្តើងៗ
_សាឡាដ៏ ២ខាំ ដាក់ត្រាំក្នុងទឹកអំបិលពី ១០ ទៅ ១៥នាទី ដើម្បីលាងជំរះសារធាតុគីមី
_ត្រសក់ ២ផ្លែ ចិតសំបកចេញខ្លះ ហើយចិតជាបន្ទះៗ
_ជីគ្រប់មុខ១ក្បង់ដៃ បេះយកស្លឹកហើយលៀងអោយស្អាត
_ខ្ទឹមស ២មើម ហាន់ជាបន្ទះស្តើងៗ
_អំបិល ១ចុងស្លាព្រាកាហ្វេ
_ម្រិចបន្តិច
_ទឹកប្រេងខ្យង១ស្លាបព្រាកាហ្វេ
_ប្រេងឆា ១ស្លាបព្រាបាយ
_ប្រេងអូលីវ ឬ ប្រេងឆា ស្លាបព្រាកាហ្វេ
#គ្រឿងធ្វើទឹកត្រីផ្អែម
ក្រូចឆ្មារ ២ ទៅ ២ស្លាបព្រាបាយកន្លះ
ស្ករត្នោត២ស្លាបព្រាបាយ
ខ្ទឹមស២មើម ហាន់ស្តើងៗ
ទឹកត្រី ២ស្លាបព្រាបាយកន្លះ
អំបិលកន្លះស្រាបព្រាកាហ្វេ
ស៊ុបមាន់ខ្នរ កន្លះស្រាបព្រាកាហ្វេដើម្បីបន្ថែមរសជាតិ
សណ្តែកដីលីង ២ស្លាបព្រា
ម្ទេស ១ផ្លែ
ទឹក២០០មល
#វិធីធ្វើទឹកត្រីផ្អែម
ដាក់ ស្ករត្នោតចូលទៅក្នុងឆ្នាំងបើកភ្លើងកំដៅហើយកូរ រួចដាក់ខ្ទឹមសចូល បន្ទាប់មកដាក់ទឹក និង ទឹកត្រីចូលរួចដាំអោយពុះ។
បន្ថែមអំបិល ទឹកក្រូចឆ្មារ និងស៊ុបមាន់ខ្នរ ដាំអោយពុះម្តងទៀតហើយលើកចេញ។
ពេលយកទៅញ៉ាំអ្នកអាចបន្ថែម ម្ទេស និង សណ្តែកដីតាមចំណូលចិត្ត។
ចំណាំ៖ ទឹកត្រីនេះត្រូវធ្វើអោយបានយ៉ាងតិច ១ ម៉ោងមុនយកទៅញ៉ាំដើម្បីអោយមានរសជាតិឆ្ងាញ់។
(ទឹកត្រីនេះអាចរក្សាទុកនៅក្នុងទូទឹកកកបានជិតមួយខែ)
របៀបរៀបបាញ់ហយ៖
រៀបបាញ់ហយក្នុងចាន ឬ ថាស ហើយលាបប្រេងដែលលាយជាមួយស្លឹកខ្ទឹមពីលើ។
#របៀបចំអិនសាច់
ដាំទឹកអោយពុះហើយដាក់សាច់ជ្រូកបីជាន់ចូល ទុកអោយឆ្អិនល្មមសឹមលើកចេញ។
ដាក់ ប្រងឆា១ស្លាបព្រាបាយចូលទៅក្នុងខ្ទះហើយកំដៅអោយក្តៅបន្ទាប់មក ដាក់ខ្ទឹមស ខ្ទឹមបារាំង កូរអោយឡើងក្រហម និងមានក្លិនឈ្ងុយ
បន្ទាប់មកដាក់សាច់គោ ម្រេច អំបិល ប្រេងខ្យង ឆារហូតអោយឆ្អិនល្មម។
#របៀបញ៉ាំ៖
ជាធម្មតាការញ៉ាំបាញ់ហយមុនដំបូងយើងយកសាឡាដ៏មកទ្រាប់ហើយដាក់បាញ់ហយពីលើដាក់សាច់ឆា សាច់ជ្រូក៣ជាន់ ជី ត្រសក់ ហើយបត់សាឡាដ៏ចូលគ្នាទើបយកទៅជ្រលក់ក្នុងទឹកត្រីហើយទើប យកមកញ៉ាំ។

