ស្ងោរជ្រក់សាច់មាន់ទំពាំង

C
chhinphin
#ស្ងោរជ្រក់សាច់មាន់ទំពាំង

ប៉ុន្តែស្ងោរជ្រក់សាច់មាន់ដែលមាន លាយ ទំពាំងច្បាស់ជាមាន ប្រិយមិត្តជាច្រើន មិនទាន់ធ្លាប់សាករសជាតិ នៅឡើយទេ។ 
#គ្រឿងផ្សំ
- សាច់មាន់ កន្លះគីឡូក្រាម កាត់ដុំៗ
- ទំពាំង ធំមួយល្មម ចិតចំណិត ឬដុំៗក៏បាន
- ខ្ទឹមស ៥កំពឹសចិតចំណិត ឬខ្ទឹមក្រហមបន្ថែមក៏បាន
- រំដេង ៣ចំណិត
- ស្លឹកក្រូចសើច ៥សន្លឹក
- គល់ស្លឹកគ្រៃ ១គល់ ដំបែកកាត់កង់
- អំបិល ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ២-៣ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- អង្ករ កន្លះស្លាបព្រាបាយ
- ក្រូចឆ្មា ២-៣ផ្លែ(តែខ្ញុំដាក់១ផ្លែ)
- ជីក្រហម ជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹមហាន់(តែខ្ញុំមានស្លឹកមើមខ្ទឹមប៉ុណ្ណោះ)

#វិធីធ្វើ 
១. មុន ដំបូង ដាក់ ឆ្នាំង ដាំទឹក ឲ្យ ពុះ បន្ទាប់ មក ដាក់ អង្ករ, គល់ ស្លឹកគ្រៃ, ទឹកត្រី, ស្ករស, ប៊ីចេង, រំដេង, ខ្ទឹមស, អំបិល និងស្លឹកក្រូចសើចចូល រួច ទុក ឲ្យ ពុះ។
២. បន្ទាប់ មក ទៀត ដាក់ សាច់ មាន់ និង ត្រពាំង ចូល ជា មួយ គ្នា ដើម្បី រំងាស់ ។
៣. មួយ សន្ទុះ ក្រោយ មក សាច់ មាន់ និង ទំពាំង ឆ្អិន ហើយ អាច យក មក ជ្រក់ជា មួយ ក្រូច ឆ្មា ដាក់ ជី ញាំ បាន ហើយ៕

Comments