របៀបធ្វើបង្អែមត្រសក់ស្រូវខ្នុរ🤤🤤🤤🤤

C
chhinphin
#របៀបធ្វើបង្អែមត្រសក់ស្រូវខ្នុរ🤤🤤🤤🤤

#គ្រឿងផ្សំ
- ត្រសក់ស្រូវទុំ ១ផ្លែ
_ខ្នុរទុំ
- ខ្ទិះដូង ៤៥០មីលីលីត្រ
- ស្ករស ៣០០ក្រាម
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ទឹកកក ដាក់តាមចំណូលចិត្ត
_ស្លឹកតើយ
#វិធីធ្វើ

១. ដំបូងយកត្រសក់ស្រូវទុំមកពុះយកគ្រាប់ចេញ និងចិតសំបកឲ្យស្អាត រួចហើយចិតវាជាដុំៗតូចល្មមទុកដោយឡែកសិន ខ្នុរហែកតូចៗដូចរូប។
២. ចាក់ខ្ទិះដូងចូលក្នុងឆ្នាំងដាក់ដាំឲ្យពុះ បន្ទាប់មកចាក់ស្ករស ស្លឹកតើយញីបង់ចូល និងអំបិលចូលរួចហើយកូរវាទុកឲ្យពុះកូរម្តងទៀតជាការស្រេច (ធ្វើទឹកខ្ទិះដូង)។
៣. នៅពេលដែលញ៉ាំគ្រាន់តែដួសត្រសក់ស្រូវ ខ្នុរ ដាក់ចូលក្នុងចាន រួចហើយដាក់ទឹកខ្វិះដូង និងទឹកកកទៅតាមការចូលចិត្តនោះអ្នកអាចញ៉ាំវាបានហើយ៕

Comments