#មាន់អប់ជាមួយម្រេចខ្ចី 🐓
🐓 គ្រឿងផ្សំមាន
👉🏼1 មាន់ មួយក្បាល ( លាងទឹកអោយស្អាត កាត់ជាដុំល្មមៗ សំរាប់ប្រឡាក់គ្រឿង ទាំងបួនមុខ)
👉🏼2 គ្រឿង បួនមុខទុកសំរាប់ ប្រឡាក់ មាន់. ទឹកសីុអីុវធម្មតា. ម្សៅស៊ុបរ៉ូឌី. ស្ករស.គ្រឿងទេសអឺរ៉ុប មានក្លិនឈ្ងុយ សម្រាប់យកមកប្រឡាក់សាច់. ( អាចរកទិញបានតាមផ្សារទំនេីប នានា )
👉🏼3 ម្រេចខ្ចី ( លាងទឹកអោយស្អាត ដុំទួកៗ )
👉🏼4 គល់ស្លឹកគ្រៃ ( លាងទឹកអោយស្អាត កាត់ជាពីរ ដុំអោយទួកបន្តិច )
👉🏼5 ខ្ទឹមក្រហម ( បកសំបកចេញ លាងទឹកអោយស្អាត ដុំអោយទួកបន្តិច )
👉🏼6 ម្ទេសដៃនា ឬ ម្ទេស ( លាងទឹកអោយស្អាត ដុំវាបន្តិចបានហេីយ )
👉🏼7 ស្លឹកក្រូចសេីច ( លាងទឹកអោយស្អាត )
🐓 វិធីធ្វើ
👉🏼យកសាច់ មាន់ទៅប្រឡាក់ គ្រឿងផ្សំ ទាំងបួនមុខ ( នៅក្នុងលេខ2 ) ទុកអោយចូលជាតិ ទេីបយកទៅចៀន ចៀនរួចទុកមួយអន្លេីរសិន
👉គល់ស្លឹកគ្រៃ . ខ្ទឹមក្រហម . ម្ទេស . ម្រេចខ្ចី យកទៅលីង អោយឈ្ងុយ បន្តិច យកឆ្នាំងដី ដាក់គល់ ស្លឹកគ្រៃដែលលីងរួច ក្រាលពីក្រោម ឬ បាតឆ្នាំងដី យកសាច់មាន់ដែលចៀនរួចមករៀបពីលេីរួចចាក់ ដែលលីង ទាំងអស់ ចូលនឹងស្លឹកក្រូចសេីច បេីកភ្លើង អោយខ្លាំង បន្តិច អោយចេញក្លិនឈ្ងុយ ហេីយទេីប ចាក់ទឹកចូលមួយចានចង្កឹះ រំងាស់ ទាល់តែដាច់ទឹក ទេីបបិតភ្លេីងជាការស្រេច ។
**បេីរសជាតិនឹងមិនត្រូវចិត្ត អាចបន្ថែមគ្រឿងផ្សំ បន្តិចទៀតបាននៅពេលយេីង ដាក់ទឹករំងាស់ កុំប្រៃពេកមិនឆ្ងាញ់ទេ ។

