- អ្នកមាន គេមានលុយច្រើនជាង យើងអ្នកក្រ
- អ្នកមាន គេមានផ្ទះធំជាង យើងអ្នកក្រ
- អ្នកមាន គេមានឡានទំនើបជិះ
- អ្នកមាន គេមានពេលដើរលេងសប្បាយ
- អ្នកមាន គេមានសមត្ថភាពទិញរបស់ថ្លៃៗ ប្រេនៗ ចូលហាងទំនើបៗ
ប៉ុន្តែការពិតទៅ អ្នកមាន ខុសពីអ្នកក្រ មិនមែនត្រឹមតែរបស់ខាងក្រៅទាំងអស់ហ្នឹងទេ កុំគិតថា ត្រឹមតែចំនួន ឬទំហំលុយ បង្ហាញថា គេមានជាងយើងឱ្យសោះ !
ការពិត អ្នកមានខុសពីអ្នកក្រត្រង់ ៖
- អ្នកមាន មានគំនិតចេះរកស៊ី !
- អ្នកមាន គេមានគំនិត រកហើយចេះទុកដាក់ សន្សំសំចៃ ដែលគ្រប់គ្នាខ្លះតែងនិយាយថា អាអ្នកមាន គម្រិះណាស់ តាមពិត គេមិនមែនគម្រិះទេ តែគេចេះចាយលុយ!
- អ្នកមាន គេមានគំនិត រកបានហើយ គេចេះយកលុយទៅបង្កើតលុយ មិនមែនយកលុយ ទៅទិញបំណុលទេ គេដឹងរបៀបចាយលុយ ដើម្បីបានផលចំណេញមកវិញ សូម្បីតែគេចាយលុយស៊ីផឹក ក៏គេគិតដល់ផលចំណេញមកវិញដែរ!
- អ្នកមាន គេមានរបៀប និងបែបផែនរស់នៅច្បាស់លាស់ មិនមែនចេះតែចាយវាយ ខ្ជះខ្ជាយនោះឡើយ!
- អ្នកមាន គេមានវិន័យ ក្រិត្យក្រមក្នុងជីវិត ទាំងគំនិត និងអាកប្បកិរិយា!
- អ្នកមាន គេមានចិត្តអំណត់ ខំប្រឹង និងចេះតស៊ូ ចេះចាប់ឱកាស ហើយក៏ចេះបង្កើតឱកាសដែរ!
- អ្នកមាន គេមានម៉ោងធ្វើការច្រើនជាង ម៉ោងដេក តែគេចេះបែងចែកពេលសម្រាកបានត្រឹមត្រូវ!
- អ្នកមាន គេមិនខ្ជះខ្ជាយផ្ដេសផ្ដាសឡើយ ទាំងលុយកាក់ និងពេលវេលា!
មែនទែនទៅ អ្នកមាន និងអ្នកក្រ គឺខុសគ្នាខ្លាំងបំផុត គឺនៅត្រង់គំនិត មិនមែនទំហំលុយនោះឡើយ។

