#ពោតទឹកកំបោរ😋
#គ្រឿងផ្សំ៖
-ពោតស ១ គីឡូ (ពោតទុំ)
-កំបោរ ២ ស្លាបព្រាបាយ
-ស្កសរ ៥ ស្លាបព្រាបាយ
-អំបិល ១ ស្លាបព្រាកាហ្វេ
-ល្ងរ ១ ស្លាបព្រាបាយ លីងឲ្យឈ្ងុយ
-ដូង(ដូងកោស)
វិធីធ្វើ៖
១. ជាការចាប់ផ្តើមអ្នកត្រូវយកពោតដាក់ត្រាំទឹកកំបោរសិន ២០ -២៥ នាទី។
២.អ្នកត្រូវយកពោតដែលអ្នកត្រាំទាំងទឹកកំបោរនោះ យកទៅដាក់ស្ងោរហូតទាល់តែពោតមើលទៅប្រេះហើយរបក
សំបក ទើបយកទៅលាងទឹកកំបោរចេញឲ្យអស់ជាតិកំបោរ ហើយមើលទៅពោតឡើងស។
៣. អ្នកយកពោតនោះយកទៅស្ងោរម្តងទៀតឲ្យរីករួចចាក់ទឹកចេញទុកតែបន្តិចបានហើយបន្ថយកំដៅ(ដាក់
កំដៅបន្តិចៗ)ឬអ្នកអាចស្រង់ពោតយកមកញាំតែម្តងក៏បានដែរ។
៤. អ្នកត្រូវយកចានមួយដាក់លាយ ស្កសរ,ល្ងរ និងអំបិល រួចកូរបញ្ចូលគ្នាឲ្យសប់។
៥. ជាចុងក្រោយអ្នកត្រូវយកពោតដែលបានស្ងោរឆ្អិនដាក់ក្នុងចាន រួចយកស្កសរ, ល្ងរ និងអំបិលដែលបានលាយ
រួចរោយពីលើពោត ហើយដាក់ដូងដែលបានកោសហើយពីលើនោះផងដែរ។

