របៀបធ្វេី សម្លរប្រហេីរទំពាំង

C
chhinphin
១- គ្រឿងផ្សំ: ត្រី (ត្រីពោធិ​ ត្រីកែ​ ត្រីឆ្លាំង....)- សាច់ជ្រូកបីជាន់​ - ទំពាំងស្រស់ ស្លឹកងប់​ ផ្ទី​ ស្អំ ស្លឹកបាស​ ននោង​ ល្ពៅ​ ផ្សិតអំបោះ​ ផ្សិតចំបេីង​ ស្នៀតពោត​ ត្រួយល្ពៅ - ទឹកត្រី -ប៊ីចេង-ស្ករស-អំបិល - ប្រហុកចិញ្ច្រាំ-ស្លឹកគ្រៃញីអោយទក់រួចចងចំណង​ --ស្លឹកក្រូច-ខ្ទឹមស​ រមៀត​និងខ្ជាយដំវាអោយសំប៉ែតល្មម។

២- វិធីធ្វើ: ដាក់ស្ងោរទំពាំងហេីយបង់អំបិលបន្តិច និងអង្ករមួយចិបហើយយកទៅរំងាស់អោយពុះបិទភ្លេីងចាក់ទំពាំងចេញលាងអោយស្អាតម្ដងទៀតទុកអោយស្រុះទឹក រួចបន្ទាប់មកចាក់ទឹកចូលឆ្នាំងសម្លរបង់ស្លឹកគ្រៃ​ ខ្ទឹមស​ រមៀតនិងខ្ជាយដាំអោយពុះបង់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ត្រី ហេីយយេីងដាក់ល្ពៅ​ ទំពាំង​ ផ្សិត​ ស្នៀតពោតទើបដាក់ទឹកត្រី​ អំបិល​ ប៊ីចេង​ ស្ករសទុកអោយពុះទេីបដាក់ននោង​ ស្លឹកងុប ផ្ទី​ ស្អំ ត្រួយល្ពៅ​ ស្លឹកបាស់ចូល ទុកអោយពុះម្ដងទៀតភ្លក់មេីលអោយល្មមរួចជាការស្រេច។

Comments