ទង្វើដែលអ្នកធ្វើខ្ញុំនឹងចង់ចាំមួយជីវិត!

C
chhinphin
ខ្ញុំធ្លាប់គិតថា ចង់មានស្នេហាមួយដែលមានភាពជឿជាក់និងពិតប្រាកដក្នុងជីវិតរួមគ្នានឹងស្រលាញ់គ្នារហូតដល់ចាស់ស្លាប់រៀងៗខ្លួន ហើយក៏មិនចង់មានថ្ងៃបែកបាក់គ្នាដែរម្ដងហើយដងទៀតទេ ជាពិសេស ក៏មិនចង់ផ្លាស់ប្ដូរដៃគូ ឬសង្សារពីរបីក្នុងជីវិតឡើយ ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាមិនដូចដែលយើងគិតស្រមៃឡើង។

ដូចពាក្យចាស់ពោលថា ស្នេហា ល្អផ្អែមល្ហែម ល្អូកល្អើន បានតែដំបូងៗទេ ដល់ពេលក្រោយៗមកទៀតវាក៏ចាប់ផ្ដើមជិនណាយ ណាយចិត្ត ហើយក៏មានចិត្តប្រែប្រួលពីអ្នក ដោយសារបាត់បង់នៃសេចក្ដីស្រលាញ់ព្រោះ ពេលដែលគេបានជួបអ្នកថ្មី ឬ អ្នកក្រោយៗ ទើបធ្វើឲ្យគេមានចិត្តចាប់ផ្ដើមប្រែប្រួលពីអ្នក អ៊ីចឹងហើយអ្នកមិនធ្លាប់គិតទេថា ចិត្តស្មោះ ឬ ក្ដីស្រលាញ់ពិត មិនអាចកែប្រែផ្លាស់ប្ដូរបាន ប៉ុន្តែពេលនេះគឺ វាច្បាស់ហើយថា ជាការពិតគឺ ចិត្តមនុស្សរម្នាក់ៗតែងតែមែងផ្លាស់ប្ដូរទៅតាមពេលវេលាពិតប្រាកដមែន។

អ៊ីចឹងហើយមុននឹងដាក់ចិត្តស្រលាញ់នរណាម្នាក់គឺ ត្រូវផ្ដល់ពេលវេលា នឹង ចំណាយពេលដើម្បីស្វែងយល់ចិត្តគំនិតគ្នានឹងគ្នាឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងសម្រេចចិត្តនាំគេចូលមកក្នុងជីវិតគូ បើចង់មានអនាគតនិងសុភមង្គលរួមគ្នា។
អត្ថបទដោយ: chhinphin

Comments