របៀបធ្វើបាយឆាកាពិបែបថៃ

C
chhinphin
#របៀបធ្វើបាយឆាកាពិបែបថៃ
#គ្រឿងផ្សំ
▪️បង្គារក្រៀម
▪️ពងទា ២ ឬ ៣ គ្រាប់
▪️អង្ករ ២០០ ក្រាម
▪️ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស
▪️ខ្ទឹមសរ ជីវ៉ាន់ស៊ុយ
▪️សាច់ជ្រូក ៣០០ ក្រាម
▪️កាពិ ១ ស្លាបព្រាបាយ
▪️ខ្លាញ់ ១ ស្លាបព្រាបាយ
▪️ស្ករស ១ ស្លាបព្រាកាហ្វេ
▪️ទឹកស៊ីអីវ១ ស្លាបព្រាបាយ
▪️ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
▪️ប្រេងខ្យង ១ ស្លាបព្រាបាយ
▪️ស្វាយ ឈូសជាសរសៃៗ
▪️ម្រេច
#វិធីធ្វើ
▪️លាងអង្ករឲ្យស្អាតដាក់ដាំឲ្យស្រួយល្មម
▪️បង្គារក្រៀម បំពងអោយស្រួយ
▪️ចៀនពងទារួច កាត់ជាសរសៃៗ
▪️ខ្ទឹមក្រហមហាន់ស្ដើងៗសាច់ជ្រូកលាងឲ្យស្អាតហាន់ជា បន្ទះស្តើងៗ ឬ ដុំៗ តាមការចូលចិត្ត
▪️ចិញ្ច្រាំខ្ទឹមដាក់ខ្ទះអោយក្ដៅចាក់ខ្លាញ់ចូល និងខ្ទឹមសរចញ្ចាំ ចូលឆាអោយឈ្ងុយដាក់កាពិចូលដាក់ទឹកថែមន្តិច បន្ទាប់មកចាក់បាយចូលឆាឲ្យសព្វជាមួយកាពិដួសដាក់ទុកមួយអន្លើរ។
▪️ចាក់ខ្លាញ់ចូលក្នុងខ្ទះឲ្យក្តៅ ដាក់ខ្ទឹមស ម្រេច នឹងជីវ៉ានស៊ុយបុកហើយ ដាក់ចូលឆាអោយឈ្ងុយ មួយសន្ទុះចាក់សាច់ជ្រូកចូលបន្ថែម ស្ករស ទឹកស៊ីអ៊ិវខាប់ និង ប៊ីចេង ប្រេងខ្យង ភ្លក់រស់ជាតិតាមចូលចិត្ត៕
▪️ម្ហូបឆ្អិនហើយ រៀបចំ រៀបដាក់ចាន ដូចក្នុងរូបភាពជាការស្រេច។

Comments