កុំធ្វើចិត្តខ្លាំង ក្នុងក្រសែភ្នែកខ្លួនឯង!

C
chhinphin
កុំបណ្ដោយខ្លួនឲ្យស្មុគស្មាញច្រើនជាងនេះ របស់អ្វីដែលមិនមែនជារបស់អ្នកបើលែងបានលែងខ្លះទៅព្រោះ បើអ្នកនៅប្រឹងព្យាយាមចាប់គឺ វាខាតពេលក្នុងការនឿយហត់ឥតប្រយោជន៍ យ៉ាងណាមិញ វាមិនខុសក្នុងការទំនាក់ទំនងអ្នកនោះទេ បើគេមិនផ្ដល់អនុភាពឲ្យ ឬ ឲ្យតម្លៃអ្នក ទោះបីអ្នកចាប់បានក៏វាគ្មានន័យ និង គ្មានប្រយោជន៍អ្វីដែរព្រោះ អ្វីៗក៏ដោយបើអ្នកបង្ខំចិត្តចាប់ បើភាគីម្ខាងទៀតគេមិនយល់ស្របនោះគឺ ធ្វើឲ្យអ្នកមានតែបញ្ហាមិនចេះចប់នោះឡើយ។

ដូច្នេះហើយកុំឲ្យឱកាសវាហួសពេលព្រោះ របស់អ្វីក៏ដោយមិនមែនមានតែអ្នកទេដែលចង់បាន អ្នកផ្សេងក៏គេចង់បានដូចជាអ្នកដែរ អ៊ីចឹងហើយអ្នកគួរតែប្រលែងអ្វីៗដែលមិនមែនជារបស់អ្នកទៅ រួចសាកងាកសម្លឹងមើលក្នុងបច្ចុប្បន្ននេះដែលមានអ្វីៗល្អជាច្រើនដែលអ្នកមិនទាន់បានដឹង ឬ មិនទាន់ឃើញ។

ហើយម្យ៉ាងទៀត កុំធ្វើខ្លួនជាចិត្តខ្លាំងក្នុងក្រសែភ្នែកខ្លួនឯងអីថា ចង់បានអ្វីបាននោះ តែសម្រាប់អ្នកដទៃមើលមកអ្នកវិញគឺ គេគិតថា អ្នកខ្សោយ អ្នកអន់ របស់ណាដែលមិនមែនជារបស់អ្នកគឺ អ្នកនៅតែចង់ធ្វើចង់បានដោយមិនគិតពីហេតុផល។
អត្ថបទដោយ: chhinphin

Comments