ក្អែកចង់សាច់ក្របី

C
chhinphin
👉មានសត្វក្អែកពីរក្បាលចង់សុីសត្វក្របី តែមិនដឹងសុីតាមវិធីណាបើក្របីធំហើយខ្លាំង ពេលនោះសត្វក្អែកពីរក្បាលរកនឹកឃើញវិធីសាស្ត្រមួយហើយក៏ហើរមកជិតក្របីសសើរក្របីថា បងក្របីស្នែងរបស់បងមុតស្រួចល្អណាស់ហើយកម្លាំងរបស់បងខ្លាំងទៀតផង ចុះហេតុអ្វីបងឱ្យសត្វរុយល្អិតតូចៗមកខាំបឺតជញ្ជក់ឈាមបងអញ្ជឹងគឺមិនសមទាល់តែសោះ ម៉េចបងមិនប្រើស្នែងដ៏ស្រួចរបស់បងវ័ធសត្វរុយឱ្យវាក្ស័យទៅ ក្របីឭដូច្នេះហើយក៏ប្រើកម្លាំងនិងស្នែងរបស់ខ្លួនប្រឹងវ័ធសត្វរុយរហូតដល់ត្រូវខ្លូនឯងហូរឈាមលួតជង្គង់ស្លាប់នៅនិងកន្លែង។  ពេលបងក្របីដ៏មានអំណាចខ្លាំងក្លាស្លាប់ទៅបានដៃបងក្អែកម្តង 🐃🦅
ពាក្យសសើរខ្លះធ្វើឱ្យត្រចៀករបស់យើងវាស្រួលស្តាប់បន្តិចមែន ប៉ុន្តែអាចធ្វើឱ្យយើងវិនាសមួយរំពេចបាន។  
សត្វស្រមោចតែងតែស្លាប់ក្នុងពាងស្ករមិនដែលស្លាប់ក្នុងពាងអំបិលទេ យ៉ាងណាមិញរាល់មនុស្សទាំងអស់តែងតែចាញ់បោកអ្នកពូកែលួងលោមសសើរតែក្នុងចិត្តបង្កប់ទៅដោយភាពពិសពុល។ 
តែទីបំផុតមនុស្សសម្តីអាក្រក់ប៉ុន្តែចិត្តទូលាយតែងតែគេស្អប់មិនសូវរាប់រក តែបើមនុស្សផ្អែមចុងផ្អែមគល់ឆ្អិនក្បាលសុីក្បាលឆ្អិនកន្ទុយសុីកន្ទុយបែរជាគេថាជាមនុស្សឆ្លាតពូកែទៅវិញ។

Comments