របៀបធ្វើឡាបសាច់ជ្រូក

C
chhinphin
#របៀបធ្វើឡាបសាច់ជ្រូក

#គ្រឿងផ្សំ:

- សាច់ជ្រូកចិញ្ច្រាំ (សាច់មាន់ ឬសាច់គោ ក៏អាចធ្វើម្ហូបនេះបានដែរ)
- ម្ទេសហុយ ស្ករស ម្សៅខ្នរ ទឹកត្រី ក្រូចឆ្មារ ខ្ទឹមក្រហម ជីអង្កាម ជីនាងវង ជីរណា ខ្ទឹមបារាំង
- អង្ករលីងបុកអោយមដ្ឋ

#វិធីធ្វើ:

១. ឆាសាច់ជ្រូកចិញ្ច្រាំនៅក្នុងខ្ទះ បំបែកសាច់ជ្រូកកុំអោយជាប់គ្នា រហូតទាល់តែសាច់ឆ្អិន (យើងទុកខ្លាញ់ដែលឆាសាច់ជ្រូកហើយក៏បាន ឬដើម្បីសុខភាពអ្នកអាចប្រើប្រាស់ទឹកសុទ្ធជំនួស)
២. បន្ទាប់ពីឆាសាច់ជ្រូករួចដាក់ អង្ករលីង និង ម្ទេសហ៊ុយចូល
៣. ដាក់ស្ករស ទឹកត្រី ម្សៅស៊ុបខ្នរ ទឹកក្រូចឆ្មារ រួចកូរច្របល់អោយសព្វ រួចដាក់ខ្ទឹមក្រហម និងខ្ទឹមបារាំងដែលហាន់ស្តើងៗ និងជីរបស់យើងចូលច្របល់អោយសព្វ
៤. ភ្លក់មើល ថាត្រូវបន្ថែមទឹកត្រី ឬទឹកក្រូចឆ្មារបន្ថែម រួចដួចដាក់ចានដើម្បីទទួលទាន។

Comments