ពិតជាចម្លែកមែន ផ្អើលអស់អ្នកភូមិនាំគ្នាសម្រុកទៅមើល!

C
chhinphin
ផ្អើលអ្នកស្រុក អ្នកភូមិយ៉ាងច្រើនកុះករ នាំគ្នាសំរុកទៅមើល ដើមឈើទាលដ៏ធំសម្បើមមួយដើម ដែលផុសចេញពីបាតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលដើមឈើទាលនេះ ត្រូវបានអ្នកភូមិអះអាងថា “ជាប់ពាក់ព័ន្ធនឹងឈ្មោះភូមិឈើទាលនេះតែម្តង” ។ 

ខណៈនេះ អាជ្ញាធរកំពុងយករថយន្តស្ទូច មកស្ទូចដើមឈើដ៏ធំនោះចេញពីទន្លេ តែរថយន្តស្ទូចដ៏ធំចំនួន២គ្រឿងនោះ ស្ទូចឈើនោះឡើងគោកមិនបានឡើយ។ ចំណែកទិដ្ឋភាពនៅកន្លែងនោះ មានការរៀបចំពិធីសែនព្រេនតាមជំនឿ ហើយក៏មានអ្នកចូលរូប ព្រមទាំងមានថ្ងៃបាំងឆ័ត្រផងដែរ។

Comments