របៀបធ្វើខសាច់គោពងក្រួច

C
chhinphin
#របៀបធ្វើខសាច់គោពងក្រួច
------------- 
#គ្រឿងផ្សំ

- ពងក្រូច (ស្ងោឆ្អឹន បកសម្បកអោយស្អាត)
- សាច់គោ ៤ខាំ (សាច់ជាប់ខ្លាញ់ និងសរសៃ ឬសាច់យាវ)
- ស្ករ កន្លះស្លាបព្រាបាយ
- ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ
- ប៊ីចេង
- ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីខាប់ ៣ស្លាបព្រាបាយ
- ប្រេងឆា
- ខ្ទឹមស ខ្ទឹមក្រហម (ចិញ្រ្ចាំ)
- ទឹក ៣០០មីលីលីត្រ
- ម្ទេស
- ខ្ញី (ហាន់ជាសរសៃតូចៗ)
- ម្សៅស៊ុប កន្លះស្លាបព្រាបាយ

#របៀបធ្វើ

- ហាន់សាច់ជាដុំតូចៗល្មម រួចយកទៅប្រលាក់ជាមួយស្ករ ម្សៅផ្សំរសជាតិ ប៊ីចេង ម្រេច ទឹកត្រី និងទឹកស៊ីអ៊ីខាប់អោយសព្វផ្អាប់ទុក ១០នាទី។
- ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមក្រហមឆាអោយប្រែពណ៌សឹមដាក់សាច់ចូលឆាអោយសព្វ រួចដាក់ទឹកកូអោយសព្វ គ្របអោយជិតចំអិន៣០នាទី។
- បន្ទាប់មកដាក់ ម្ទេស ខ្ញី ម្សៅស៊ុប និងពងក្រូចរួចកូអោយសព្វ គ្របអោយជិតចំអិន១៥ ទៅ២០នាទី ឬរហូតដល់ផុយសាច់ និងដាច់ទឹកជាការស្រេច៕

Comments