#សម្លម្ជូរត្រួយស្លឹកអំពិលក្បាលត្រី
គ្រឿងផ្សំ:
-ក្បាលត្រីដៀប ២
-ប្រហុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច
-ម្អមក្រៀម ម្អមស្រស់ ម្ទេស
-ត្រួយស្លឹកអំពិល ១ខាំកន្លះ
វិធីធ្វើ :
👉
ក្បាលត្រីធ្វើអោយស្អាត ដាក់អំបិលលាងទឹកអោយជ្រះរំអិលឆ្អាប
រួចដាក់អំបិលបន្តិច និងទឹកត្រី ច្របល់វាទុកសិន
ដាក់ដាំទឹកអោយពុះ បង់ប្រហុក ឬជ្រុំវា អោយពុំម្ដងទៀត បង់រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ស្លឹកក្រូចសើច រួចចាំបង់ត្រីតាមក្រោយ ពេលទឹកពុះ ដួសពពុះចេញ បង់គ្រឿងផ្សំ អំបិល ទឹកត្រី ម្សៅស៊ុប រួចបង់ត្រួយអំពិល ១ពុះបង់ម្អមក្រៀម និងម្ទេស រួចបង់ម្អមស្រស់ចុងក្រោយ ជាការស្រេច។

