របៀបធ្វើសម្លម្ជូរប្រែត (ឬសម្លម្ជូរព្រៃ)

C
chhinphin
#របៀបធ្វើសម្លម្ជូរប្រែត (ឬសម្លម្ជូរព្រៃ)

* គ្រឿងផ្សំ:
- សាច់ ( ត្រី សាច់ជ្រូក មាន់ ទា អន្ទង់ កង្កែបតាមចំណូលចិត្ត)
- ប្រហុកសាច់ ( ចិញ្ច្រាំអោយម៉ត់)
- ផ្សិតចំបើង ពុះជា២ ប៉េងបោះ ត្រប់ស្រួយ
- គល់ស្លឺកគ្រៃកាត់កង់ៗ ដុំអោយទក់
- រមៀតចិត្តសំបកចេញដុំអោយទក់
- រំដេង ហាន់បន្ទះៗដុំអោយទក់
- ខ្ទឹមក្រហម ខ្ទឹមសរ ម្ទេស ដុំអោយទក់
- ស្លឹកក្រូចសើច ស្លឹកម្រះព្រៅបេះជាសន្លឹក
- ក្រូចឆា ( បើចូលចិត្តជូរដាក់ក្រូចឆ្មាច្រើន )
- អំបិល ស្ករស ទឹកត្រី ម្សៅស៊ុប

#វិធីធ្វើ:
- សាច់ គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមមក្រហម រមៀត ម្ទេស ស្លឹកក្រូចសើច ប្រហុក អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប ទឹកក្រូចឆ្មា ច្របល់ចូលគ្នាអោយសព្វទុកចោល៥នាទីទើបចាប់ផ្តើមបើកភ្លើង អោយវាពុះតិចៗហើយកូរម្តងទៀតអោយវាចូលជាតិល្អ ទើបចាក់ទឹកចូលទុកអោយពុះ ឆ្អិនសាច់ល្អ រួចក៏ដាកផ្សិតចំបើង ប៉េងបោះ ត្រប់ស្រួយ និង ស្លឹកម្រះព្រៅចូល ជាកាស្រេច។

Comments