តើបុរសពេញវ័យមានលក្ខណ:អ្វីខ្លះ?ស្រីៗដឹងអោយហើយទៅ

C
chin-mady
I.ភាពពេញវ័យគឺជាពេលវេលាដែលក្មេងៗចាប់ផ្តើមឈានជើងចូលក្នុងវ័យកណ្តាល។ ជាមួយនឹងការប្រែប្រួលអ័រម៉ូន រាងកាយ និងផ្លូវចិត្ត ក្មេងៗដែលពេញវ័យអាចប្រឈមនឹងបញ្ហាជាច្រើន។ ក្មេងពេញវ័យភាគច្រើនអាចនឹងមានបញ្ហាអារម្មណ៍មិនល្អ ឆេវឆាវ និងមានការប្រែប្រួលអត្តចរិកជាច្រើន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បម្រែបម្រួលអ័រម៉ូនធ្វើឲ្យមានការប្រែប្រួលខាងផ្លូវចិត្តច្រើន ហើយអាចនឹងធ្វើឲ្យពួកគេមិនចូលចិត្តយករឿងដែលខ្លួនឯងបារម្ភ ឬចង់ឲ្យគេដោះស្រាយប្រាប់ឪពុកម្តាយទៀតទេ។ 
ខណៈពេលដែលការឈានដល់ពេញវ័យមានលក្ខណៈខុសៗគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត វាក៏មានអាការៈរួមមួយចំនួនដែរសម្រាប់ក្មេងប្រុសដែលពេញវ័យដូចជា៖ 
  • ពងស្វាសលូតលាស់ពេញលេញ ធំជាងមុន ថង់ពងស្វាសស្តើងជាងមុន និងខ្មៅជាងមុន
  • ស្បែកនៅជុំវិញលិង្គចាប់ផ្តើមខ្មៅទៅៗ
  • រោមនៅថ្ងាស់ក្រោមក៏ដុះច្រើនជាមួយគ្នានឹងរោមឃ្លៀកដែរ
  • ក្មេងខ្លះអាចចាប់ផ្តើមដុះពុកមាត់ តែខ្លះទៀតក៏មិនទាន់ឃើញដែរ
  • មានការលូតលាស់ខាងផ្លូវភេទ និងចាប់ផ្តើមសុបិន្តឃើញរួមភេទ
  • លិង្គចាប់ផ្តើមចេះឡើងរឹងនៅពេលមានអារម្មណ៍ផ្លូវភេទ
  • ចាប់ផ្តើមបែកញើសកាន់តែច្រើន
  • សម្លេងអាចនឹងប្រែប្រួលខ្លាំង និងទៅជាគ្រលរ
  • ស្បែកមានការប្រែប្រួលច្រើនដូចជា មានប្រេងច្រើន ឬស្ងួត និងកើតមុនច្រើន
  • មានការប្រែប្រួលខាងផ្លូវអារម្មណ៍ច្រើន

Comments