ជំងឺបាត់ទឹកចិត្ត/Depressionជាអ្វី?

C
chin-mady
ជំងឺធ្លាក់ទឹកចិត្ត (Depression)
អារម្មណ៍ កម្រិតទាប , ការបាត់បង់ ការប្រាក់, ការបាត់បង់នៃ ចំណង់អាហារ, ការគេងមិនគ្រប់គ្រាន់ , ភ្លេចភ្លាំង , ឆាប់ខឹង, មានអារម្មណ៍ ថាខ្លួនមានកំហុស , ធ្វើអត្តឃាត…
១.ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ សំដៅ​លើ​បញ្ហា​ផ្លូវ​អារម្មណ៍ មាន​ពិបាក​ចិត្ត​ជាប់​រហូត បាត់​បង់​ចំណង់​ចំណូល​ចិត្ត​ជាដើម។ បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ Unipolar មិន​អាច​បែងចែក​ដាច់​ថា​ខុស​គ្នា រវាង​ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវ​អារម្មណ៍ ផ្សេង​គ្នា​បាន​ទេ ដែល​គេ​សំដៅ​លើ​ដំណាក់​កាល​អារម្មណ៍​ទៅ​លើ​ទំនាក់​ទំនង​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ចំនួន ២ មាន​បាក់​ទឹក​ចិត្ត និង​ឡប់​សតិ។ មួយ​វិញ​ទៀត ជំងឺ​បាក់​ទឹក​ចិត្ត Unipolar មាន​តែ​សញ្ញា​ធ្លាក់​ចុះ​ផ្លូវ​អារម្មណ៍ ឬ​ក៏​សញ្ញា​អារម្មណ៍​អវិជ្ជមាន​ប៉ុណ្ណោះ។
  1. យ៉ាង​ណា ជំងឺ​បាក់ទឹក​ចិត្តត្រូវ​បាន​សមាគម​វេជ្ជសាស្ត្រ​ស្វែង​យល់​បាន​ច្រើន ជួយ​ឲ្យ​ងាយ​ស្រួល​ព្យាបាល តាម​រយៈការ​ប្រើប្រាស់​ថ្នាំ និង​ព្យាបាល​តាម​ការ​និយាយ​​ចេញ​នូវ​បញ្ហា។សញ្ញា​ទូទៅ​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ មាន​ដូច​ជា៖
  2. អារម្មណ៍​ពិបាក​ចិត្ត សោក​សៅ ចង់​តែ​យំ គ្មាន​អ្វី​ក្នុង​ខ្លួន អស់​សង្ឃឹម​ខ្លាំង
  3. ខឹង​ខ្លាំង​ភ្លាមៗ មួម៉ៅ ធុញ​ថប់​សូម្បី​តែ​រឿង​បន្តិច​បន្តួច
  4. បាត់​បង់​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ដូច​ជា រួមភេទ លេង​កីឡា
  5. មាន​បញ្ហា​ការ​គេង ដូច​ជា គេង​មិន​លក់ ឬ​គេង​ច្រើន​ខុស​ប្រក្រតី
  6. ឆាប់​អស់​កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន សូម្បី​តែ​ការងារ​តិចតួច
  7. លែង​ចង់​ញ៉ាំ​អាហារ ស្រក​ទម្ងន់ ឬ​ញ៉ាំ​ច្រើន​ពេក ឡើង​ទម្ងន់។
  8. ថប់​បារម្ភ ឡេះឡះ មិន​សុខ​ក្នុង​ខ្លួន។
  9. គិត​យឺត និយាយ​មួយៗ កាយវិការ ក៏​យឺតៗ
  10. មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ គ្មាន​បាន​ការ ឬ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​កំហុស​ក្នុង​រឿង​អតីតកាល បន្ទោស​ខ្លួន​ឯង
  11. ពិបាក​ក្នុង​ការ​គិត មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ពិបាក​សម្រេច​ចិត្ត និង​ចងចាំ​រឿងរ៉ាវ​មិន​ល្អ​ផ្សេងៗ
  12. មាន​គំនិត​ចង់​ស្លាប់​ញឹក​ញាប់ ឬ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ឯង
មាន​បញ្ហា​សុខភាព​គ្មាន​មូលហេតុ ដូច​ជា ឈឺ​ខ្នង ឬ​ឈឺ​ក្បាល។បើ​សញ្ញា​ទាំង​នេះ ជា​ទូទៅ​ងាយ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន ដូច​ជា ​នៅ​កន្លែង​ធ្វើការ ឬ​ក្នុង​សង្គម​ជាដើម។
​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​មិន​បាន​រៀប​រាប់​ខាង​លើ ហេតុ​នេះ​បើ​មាន​កង្វល់​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

Comments