ខ្ញុំជឿថាអ្នកគ្រប់គ្នាដឹងថាស្នេហាជាអ្វី ទោះជាបានសួរពិភាក្សាគ្នាអំពីសំណួរនេះជាញយដង ដដែលៗក៏ដោយ។ ហេតុអី? ព្រោះស្នេហាស្មុគស្មាញ ជាពិសេសមកពីវាច្រើនកើតមានឡើង ពីខួរក្បាលឬកាមតណ្ហាជាជាងពីបេះដូងស្មោះ។ ស្នេហា តាមន័យត្រង់ គឺការស្រលាញ់ស្អិត ឬជាប់ស្អិត ដែលគ្មាននរណាងាយនឹងបេះផ្ដាច់ចេញឬបំបែកចេញបាន ពីអ្វីឬអ្នកដែលខ្លួន ស្រលាញ់បានឡើយ។ បើបេះចេញបាន នោះក៏នឹងបន្សល់នូវទឹកភ្នែក ឬការនឹកគិត ដែលជួន កាលអាចនំាដល់់ការធ្វើអត្តឃាតទៀតក៏មានដែរ។
ស្នេហាគឺពិតណាស់ជាការស្រលាញ់ ដោយប៉ងប្រាថ្នា មិនមែនស្រលាញ់ហើយមិនប៉ងប្រាថ្នានោះទេ មានន័យថាចង់បាននូវអ្វី ឬ អ្នកណាដែលខ្លួនស្រលាញ់។ មនុស្សដែលខ្លួនស្រលាញ់ ខ្លួនឯងគិតថាស្អាត ល្អលើសគេ៖
ត្រង់ហ្នឹងគួរដឹងថា បវរកញ្ញា បវរបុរស ឬប្រុសស្រីនានា ដែលស្អាតល្បីនាមពេញពិភពលោក នេះក្ដីក៏មិនអាចធៀបបានឡើយនឹងអ្វី ឬនរណាដែលខ្លួនស្រលាញ់ស្អិតជាប់បេះដូងនោះ ឡើយ។ ប៉ុន្តែស្នេហាមិនបានន័យថា ត្រូវតែបានទទួលការស្រលាញ់តបវិញនោះទេ។ ចឹង ហើយ ស្នេហាមានន័យសំខាន់ចំពោះអ្នកស្រលាញ់ ជាងអ្នកដែលត្រូវបានស្រលាញ់។ ប៉ុន្តែគួរ អោយអនិច្ចារដែលស្នេហាភាគច្រើនតែងមានវិបត្តិព្រោះថាស្នេហា ដែលពិតជាត្រូវការមនុស្ស ពីរនាក់ស្រលាញ់គ្នាទៅមក បង្កភាពស្មុគស្មាញដោយសង្គម ព្រោះស្នេហាមិនប្រាកដថា នឹង បានទទួលនូវការស្រលាញ់តបវិញនោះទេ។ ត្រង់ហ្នឹងហើយ ដែលចេះតែមានការកើតសេចក្ដី សោកសៅ ហ្មងសៅនៅក្នុងរឿងស្នេហា ជាពិសេសស្នេហាយុវវ័យដែលតែងខកចិត្តនិង បន្សល់នូវទឹកភ្នែក ហើយបណ្ដាលអោយកវី អ្នកនិពន្ធចំរៀងតែងរឿងរ៉ាវស្នេហាមិនចេះជិន ណាយពីជំនាន់មួយទៅជំនាន់មួយ។ ទោះជាស្នេហាមិនបានទទួលនូវការស្រលាញ់តបវិញ ក៏ដោយ ប៉ុន្តែអ្នកស្រលាញ់នៅតែស្រលាញ់ ពីព្រោះស្នេហាផ្ដើមដោយអ្នក ស្រលាញ់មិន មែនដោយអ្នកដែលត្រូវបានគេស្រលាញ់នោះទេ។ ដូច្នេះហើយបានជាមនុស្សទូទៅចូល ចិត្តស្រលាញ់គេជាជាងត្រូវបានគេស្រលាញ់។

