ព្រះធម៌បានក្លាយជាពន្លឺដល់ជនដែលអស់សង្ឃឹមក្នុងជីវិត

C
choaming

ព្រះធម៌បានក្លាយជាពន្លឺដល់ជនដែលអស់សង្ឃឹមក្នុងជីវិត ដល់អ្នកដែលសម្លឹងពិភពលោកនេះក្នុងផ្លូវអវិជ្ជមាន ដែលគិតថាលោកនេះគ្មានន័យអ្វីទាំងអស់ជីវិតគ្មានតំលៃ ជាពន្លឺដល់ជនរងគ្រោះដោយសារការបោកបញ្ឆោតអំពីគោលដៅជីវិតដែលគេគិតថាល្អបំផុតហើយត្រូវទទួលបរាជ័យ ជនរងគ្រោះដោយការផ្សព្វផ្សាយពិធីសាសនាភូតកុហក រងគ្រោះដោយសារជំនឿផ្កាប់មុខ អ្នកកំពុងស្វែងរកសច្ចៈធម៌ជាដើម ឲ្យចូលមកសាកល្បងរស់នៅក្នុងជីវិតថ្មីដែលពោរពេញដោយក្តីសង្ឃឹមជាបន្តបន្ទាប់។ ព្រះធម៌ផ្តល់ឲ្យគេនូវជីវិតមួយដែលមានសេរីភាពពិតប្រាកដនឹងមានឯករាជ្យពេញបរិបូរណ៍មិនលុះក្រោមអំណាចអវិជ្ជានិងតណ្ហាបាន។ 

Comments