ក្តីបារម្ភកើតឡើងមកពីអ្នកគិតថាត្រូវដោះស្រាយអ្វីៗតែខ្លាចលទ្ធផលទទួលបានមិនដូចចិត្ត ខ្លាចទៅថ្ងៃមុខបានជួបរឿងមិនល្អ ខ្លាចចាញ់គេ គំនិតអស់នេះសុទ្ធតែជារឿងដែលមិនទាន់កើតឡើងតែអ្នកចេះតែនិពន្ធវាឡើង ! ឈប់បារម្ភទៅ ព្រលែងវាចោលហើយមកសំងំមើលខ្យល់ដង្ហើមវិញទៅមានក្តីសុខជាង ពេលនោះទើបដឹងថាតាមពិតខ្លួនគឺជាមនុស្សខ្លាំងសោះ ធ្វើម្តងបន្តិចៗក៏ពិតមែនតែទៅមុខរហូត !។ ចិត្តមានអំណាចខ្លាំងណាស់ នៅពេលគេបំពេញភាពត្រឹមត្រូវឲ្យវាហើយនោះជីវិតនឹងត្រូវប្រែប្រួលផ្លាស់ប្តូរទាំងស្រុងសឹងមិនគួរឲ្យជឿ។

