កំសាន្តរឿងខ្លី !

C
choaming

កំសាន្តរឿងខ្លី !
នៅតំបន់មួយមានអាកាសធាតុប្រែប្រួលក្តៅខ្លាំងលើសពី៥០អង្សាសេបណ្តាលឱ្យអ្មកភូមិឆ្កួតស្មារតីអស់ជាច្រើននាក់។គេបានបញ្ជូនអ្នកជំងឺទាំងនោះទៅកាន់មន្ទីរពេទ្យមួយដើម្បីព្យាបាល។ក្រោយពេលព្យាបាលបានមួយរយ:គេបានធ្វើតេស្តអ្នកជំងឺណាខ្លះជាសះស្បើយ។គ្រូពេទ្យបានសួរសំណួរថា តើ១បូកនឹង១ ស្មើនឹងប៉ុន្មាន? អ្នកជំងឺម្នាក់លើកដៃ រួចឆ្លើយ ស្មើនឹង៩៨២១។ ដោយចម្លើយនេះមិនត្រឹមត្រូវគ្រូពេទ្យបានឱ្យគ្រូពេទ្យផ្សេងទៀតយកទៅព្យាបាលបន្ត ។ អ្នកជំងឺទី២ងើបឆ្លើយថា១បូក១ស្មើនឹង២។ដោយចម្លើយនេះត្រឹមត្រូវគ្រូពេទ្យក៏សួរសំណួរបន្ទាប់ថាហេតុអ្វីបានជាបងដឹងថា១បូក១ស្មើនឹង២?គាត់តបថា១បូក១ស្មើនឹង២ដោយសារយកស្ពានគីហ្សូណាបូកស្ពានជ្រោយចង្វារ។ ដូចច្នេះពេទ្យដឹងថាគាត់មិនទាន់ជាទេក៏ឱ្យក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។
មួយសប្តាហ៍ក្រោយមកក្រុមគ្រូពេទ្យធ្វើតេស្តម្តងទៀតថាអ្នកជំងឺណាខ្លះដែលជាវិញហើយ ឱ្យត្រឡប់ទៅផ្ទះវិញ។ ម្តងនេះគេជីកអាងហែលទឹកធំហើយ តែអាងនោះគេមិនបូមទឹកដាក់ទេ។ អ្នកជំងឺណាដែលរត់ចុះទៅហែលទឹកមានន័យថា គាត់មិនទាន់ជាទេ។ បន្តិចក្រោយមកគេរៀបអ្នកជំងឺជាជួរហើយស្រែកឱ្យអ្នកជំងឺរត់ទៅហែលទឹកមានតែបុរសតែម្នាក់ប៉ុណ្ណោះដែលមិនព្រមហែលទឹកនឹងគេ ។ក្រុមគ្រូពេទ្យស្រែកទះដៃ ជយោ! មានអ្នកជំងឺម្នាក់ជាហើយ។គ្រូពេទ្យទៅសួរគាត់ថា ហេតុអ្វីបងមិនទៅហែលទឹកនឹងគេ?អ្នកជំងឺតបថា ទៅហែលរំបល់យក៍អី បើខ្ញុំមិនចេះហែលទឹកផង។ ក្រុមគ្រូពេទ្យក៏ស្រងាកចិត្តទាំងអស់គ្នា ស្មានតែគាត់ជាហើយ។ក្រុមគ្រូពេទ្យក៏អស់សំណើចទាំងអស់គ្នាឡើង។

Comments