ពាក្យសំដីនិងសន្តិភាពៈ
ការនិយាយស្តីខុសតែមួយម៉ាត់ សង្គ្រាមអាចនឹងកើតឡើងបាន ឬជោគជតាត្រូវវិនាសបាត់បង់ភ្លាមមួយរំពេច។យើងអាចយកពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ មកបង្កើតក្តីសុខដល់សង្គមជាតិនិងពិភពលោកបាន។ឲ្យតែជាមនុស្សគឺនៅតែត្រូវការពាក្យសរសើរជានិច្ច អ្នកស្រីស្តាអែលមុននឹងណែនាំដល់លេខារបស់គាត់ គឺគាត់តែងតែសរសើរមុនជានិច្ច ធ្វើឲ្យកិច្ចការកាន់តែរីកចម្រើននិងមានគុណភាព។ពាក្យពិតរែងស្លែង ល្វីងជូរចត់ណាស់ បើនិយាយមិនត្រូវតាមកាលឬមិនពិរោះពិសា ពាក្យសម្តីខ្លះធ្វើឲ្យមនុស្សទៅសម្លាប់ខ្លួនផងក៏មាន។ឲ្យតែជាមនុស្សគឺសុទ្ធតែត្រូវស្លាប់ទេ !មនុស្សគឺជាសត្វដែលមានទុក្ខដូចៗគ្នា
ហេតុអីចាំបាច់និយាយឲ្យគេឈឺចាប់ និយាយលើកតំលៃខ្លួនឯងហើយបន្ទាបបន្ថោកអ្នកដទៃ?។សង្គមមនុស្សសព្វថ្ងៃ ពោរពេញដោយអំពើហឹង្សា ការបែងចែកនិងគំនុំគំគួន យើងមិនគួរពោលពាក្យដែលនាំឲ្យមានការគំគួនសងសឹកគ្នា មិនគួរពោលបញ្ឆេះកិលេសគ្នាឲ្យកាន់តែខ្លាំងឡើងនោះទេ គួរពោលតែពាក្យដែលនាំឲ្យកើតមេត្តាករុណា កើតក្តីសុខសន្តិភាព ដើម្បីផ្សះផ្សារការឈឺចាប់របស់មនុស្សដែលមានជាយូរមកហើយ!។

