អំពីខួរក្បាលៈ

C
choaming

អំពីខួរក្បាលៈ
របស់ដែលវិសេសវិសាលបំផុតនៅក្នុងលោកគឺខួរក្បាល ! វាមានឋាមពលអស្ចារ្យ បើអ្នកណាចេះប្រើ ចេះថែទាំ គ្រប់គ្រងវាបានល្អ នឹងទាញបានផលប្រយោជន៍មហាសាលពីវា។ការយកចិត្តទុកដាក់ថែរក្សាខួរក្បាលឲ្យបានល្អ គឺគ្មានអ្វីឲ្យប្រសើរលើសពីវិធីសមាធិនេះទេ និងការសំរាកបំប៉នឋាមពលខួរក្បាល(បើអត់ការធ្វើទេនាំគ្នាដេកយកអាច់ភ្នែកទៅ គឺជាដំបូន្មានលោកម្តាយរបស់ខ្ញុំ)កុំបំផ្លាញវា ដោយសារជាតិពុលផ្សេងៗមានគ្រឿងញៀនស្រវឹងជាដើម។ ខួរក្បាលគឺជាឧបករណ៍ទទួលពត៌មានពីវិញ្ញាណទាំង៥ហើយបញ្ជូនជាប្រព័ន្ធគំនិត វាបំលែងបានជាចិត្តពីរបែបគឺ ញាណៈ(ចិត្តក្នុងសភាពដឹង)និងអញាណៈ(ចិត្តដែលធ្វើការមិនឲ្យយើងដឹង)។វិញ្ញាណទាំង៥បំលែងបានជាអារម្មណ៍៥ប្រភេទហើយត្រូវចំរោះដោយ កូនកណ្តុរបាតក្បាល(Ganglion de la base) Thalamus និងHypocampus យកតែអារម្មណ៍ណាដែលសំខាន់ទុក។ខួរក្បាលគឺជាម៉ាសុីនដែលទទួលនិងបញ្ជូនរលកសញ្ញាវិទ្យុជាមួយឋាមពលចក្រវាឡ ហើយបំលែងជាគំនិតឆ្នៃប្រឌិតរកឃើញប្លែកៗ ឧ- Pascal នៅអាយុ៩ឆ្នាំចេះធ្វើម៉ាសុីនគិតលេខ(Calculator)ឲ្យពិភពលោក អាយុ១២ឆ្នាំរកឃើញទ្រឹស្តីគណិតវិទ្យាយ៉ាងសំបើមទុកឲ្យពិភពលោកប្រើប្រាស់។ខួរក្បាលក៏អាចចាប់យករលកសញ្ញានៃគំនិត
ដែលអ្នកដទៃបញ្ជូនចេញមកបានដែរ ហើយវាផ្សាយឋាមពលចេញទៅវិញ ការមិនចេះគ្រប់គ្រងឋាមពលខួរក្បាល(បណ្តែតបណ្តោយគិតតាមតែចិត្តនឹកឃើញ)នាំទៅដល់ការខាតបង់ឋាមពលខួរក្បាលធ្វើឲ្យបញ្ញាទុរពល និងអស់កម្លាំងកាយចិត្តជាមិនខាន!។

Comments