មច្ចុរាជមិនដែលភ័យខ្លាចអ្នកណាដែលគ្មានបញ្ញាត្រាស់ដឹងធម៌នោះទេ ព្រោះអ្នកត្រាស់ដឹងធម៌សុទ្ធតែញញឹមដាក់វា មានតែអ្នកគ្មានការត្រាស់ដឹងធម៌ទេដែលឃើញវាហើយស្រែកទ្រហ៊ោយំ ។ ពេលនៅមានជីវិតត្រូវចេះប្រើសទ្ធាជាជើង បញ្ញាជាភ្នែក បើគ្មានជើងដើរទៅរកសប្បុរស បើគ្មានបញ្ញាជាភ្នែកក៏មិនអាចមើលឃើញសប្បុរសបានត្រឹមត្រូវពិតប្រាកដដែរ ព្រោះសូម្បីតែទេវទត្តក៏មានអ្នកដើរតាមយ៉ាងច្រើន ដោយទាំងស្តេចផែនដីទៅទៀតផង ។

